ចាកាតា៖ ភ្នំភ្លើងសកម្ម Merapi ក្នុងប្រទេសឥណ្ឌូណេស៊ីបានផ្ទុះឡើង ដោយជះផេះនិងឧស្ម័នក្តៅឡើងទៅអាកាសយ៉ាងខ្លាំងកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈដែលប្រជាជនរាប់រយនាក់ ត្រូវបានជម្លៀសចេញរកទីកន្លែងមានសុវត្ថិភាព។
អាជ្ញាធរឥណ្ឌូណេស៊ីបានជម្លៀសប្រជាជនជាង ៥០០នាក់ ដែលរស់នៅតាមតំបន់ភ្នំក្នុងស្រុក Magelang នៃកោះជ្វា ស្របពេលដែលប្រជាជនផ្សេងទៀត បានចាកចេញពីផ្ទះសម្បែងនិងដីស្រែចំការរបស់ពួកគេ ដោយសារព្រួយបារម្ភពីគ្រោះថ្នាក់នៃភ្នំភ្លើងសកម្មមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីភ្នាក់ងារស្រាវជ្រាវនិងគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានធ្វើការប៉ាន់ស្មានថា ឧស្ម័នក្តៅដែលជះចេញពីរណ្ដៅភ្នំភ្លើង បានរាលដាលតិចជាង ១គីឡូម៉ែត្រ។ ហើយរហូតមកទល់ពេលនេះ គ្រោះថ្នាក់ដែលអាចបង្កឡើងដោយសារភ្នំភ្លើង Merapi គឺមានមិនលើសពី ៥គីឡូម៉ែត្រនោះទេ។
Merapi ដែលជាភ្នំភ្លើងមានកម្ពស់ ២,៩៦៨ម៉ែត្រ គឺស្ថិតនៅចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីចំណុចកណ្តាលទីក្រុង Yogyakarta ។ បើយោងតាមការបញ្ជាក់របស់អាជ្ញាធរនៅតំបន់ជុំវិញបានឱ្យដឹងថា ប្រជាជនប្រមាណមួយភាគបួនលាននាក់ រស់នៅក្នុងចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីភ្នំភ្លើងនេះ។
គួរឱ្យដឹងដែរថា ឥណ្ឌូណេស៊ីគឺជាប្រទេសស្ថិតនៅតំបន់ខ្សែក្រវាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ring of Fire) ដែលជាហេតុធ្វើឱ្យប្រទេសនេះតែងកើតមាននូវគ្រោះរញ្ជួយដី បន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិជាញឹកញាប់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]