បរទេស៖ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងជាថ្មីម្តងទៀតកាលពីថ្ងៃព្រហស្បតិ៍នេះ លោក Elon Musk បានក្លាយជាអ្នកមានបំផុតនៅលើពិភពលោក។ ឥឡូវគាត់មានទ្រព្យច្រើនជាង185ពាន់លានដុល្លារឯណោះ។ នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos បានឈរនៅលំដាប់កំពូលតាំងពីឆ្នាំ2017មកម្ល៉េះ ប៉ុន្តែទ្រព្យសម្បត្តិ 184ពាន់លានដុល្លាររបស់គាត់គឺមិនគ្រប់គ្រាន់ដើម្បីរារាំង លោក Musk ឱ្យវ៉ាដាច់គាត់នោះទេ។
ប្រហែលមួយឆ្នាំមុន ទ្រព្យសម្បត្តិ net worth របស់លោក Musk មានប្រហែល 27ពាន់លានដុល្លារដែលមិនគ្រប់គ្រាន់ក្នុងការជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកមានបំផុតទាំង 50នាក់នៅលើពិភពលោកនៅពេលនោះឡើយ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងខ្ពស់ជាងប្រាំបួនដងចាប់តាំងពីពេលនោះមក។ នៅវេលាថ្ងៃត្រង់នៅថ្ងៃព្រហស្បតិ៍នេះ វាបានកើនឡើងជាងប្រហែលប្រាំមួយភាគរយច្រើនជាងពីថ្ងៃមុន។
មូលធននីយកម្មទីផ្សាររបស់ក្រុមហ៊ុន Amazon ចំនួន 1.6ទ្រីលានដុល្លារគឺខ្ពស់ជាងដើមទុនរបស់ក្រុមហ៊ុន Tesla ប្រមាណ 760ពាន់លានដុល្លារឯណោះ។ ទោះយ៉ាងណាតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon និងទ្រព្យសម្បត្តិរបស់លោក Bezos គឺនៅទ្រឹងក្នុងប៉ុន្មានខែថ្មីៗនេះចំពេលមានការឃ្លាំមើលកាន់តែខ្លាំងពីក្រុមនិយតករ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]