ថៃ៖ ថ្មីៗនេះ​ មានរឿងដ៏ភ្ញាក់ផ្អើល ចំពោះតារាស្រី Taew Natapohn ខណៈដែលម្ចាស់ខ្លួន បានចេញមកបញ្ជាក់ពីការធ្វើតេស្ត ជំងឺកូវីដ ១៩ នៅលើបណ្ដាញសង្គម បន្ទាប់ពី លេចលឺព័ត៌មានពី អ្នកគ្រប់គ្រងផ្ទាល់ខ្លួនម្នាក់ បានឆ្លងកូវីដ ១៩។  

ក្នុងនោះដែរ យោងទៅតាម ព័ត៌មានជាច្រើន បានលេចលឺថា អ្នកគ្រប់គ្រងតារាស្រីរូបនេះ បានឆ្លងកូវីដ ១៩ ពីកន្លែងកម្សាន្តនៅឈៀងម៉ៃ ដែលជាព័ត៌មានកំពុងតែផ្ទុះខ្លាំង ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញ បន្ទាប់ពីមានហេតុការណ៍បែបនេះ ខណៈនៅពាក់កណ្តាលអធ្រាត្រ ថ្ងៃទី ៧ ខែមករា តារាស្រី Taew ក៏បានចេញមកបង្ហោះសារតាមរយៈ Instagram Story ដើម្បីបញ្ជាក់ថា រូបនាង និង អ្នកម្ដាយ ព្រមទាំងគូស្នេហ៍របស់នាង បានទៅធ្វើតេស្តរកមេរោគកូវីដ ១៩ រួចហើយ ហើយលទ្ធផលចេញមក គឺគ្មានការឆ្លងណាមួយ ត្រូវបានរកឃើញនោះទេ។

មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងបញ្ជាក់ទៀតថា វាគឺជាការត្រួតពិនិត្យ បន្ទាប់ពីបានជួបជាមួយអ្នកគ្រប់គ្រងផ្ទាល់លើកចុងក្រោយ នៅថ្ងៃទី ២៦ ខែធ្នូ កាលពី ១២ ថ្ងៃមុននេះ ជាពិសេស នាងក៏បានប្រាប់ថា អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរូបនេះ បានទទួលការព្យាបាលរៀបរយ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Taew
Taew
Taew
Taew និង​គូស្នេហ៍
Taew និង​គូស្នេហ៍
ការបញ្ជាក់របស់ Taew 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]