កូរ៉េខាងត្បូង ៖ ជាការពិតណាស់ក្រុម aespa គឺជាក្រុមចម្រៀង Kpop Girl Group ថ្មីដែលទើបតែបង្ហាញខ្លួន ប៉ុន្ដែក្រុមនេះទទួលបានសន្ទុះនៃការគាំទ្រខ្លាំងមិនធម្មតា។ យ៉ាងណាមិញ ក្រៅពីមានទេពកោសល្យខ្ពស់ ទាំងការសម្ដែង ច្រៀង និងរាំហើយនោះ រូបសម្បត្តិរបស់ពួកគេ ក៏លេចធ្លោមិនអន់ដែរ ជាហេតុធ្វើឲ្យពួកគេកាន់តែមានប្រជាប្រិយភាព។
ជាក់ស្ដែង នៅថ្ងៃទី៨ ខែ មករា ឆ្នាំ ២០២១ នេះ បទ Black Mamba របស់ aespa ដែលចេញផ្សាយកាលពី ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ បានបំបែកកំណត់ត្រាថ្មីមួយទៀត ដោយបានក្លាយជា MV ដំបូង ដែលទទួលបានចំនួននៃការចូលទស្សនាលឿនបំផុត រហូតដល់ទៅ ១០០ លានដងលើ YouTube ក្នុងរយៈពេលត្រឹមតែ ១ខែ ២១ ថ្ងៃតែប៉ុណ្ណោះ៕
សូមអបអរ aespa ចំពោះកំណត់ត្រាថ្មីនេះ!
សូមទស្សនាវីដេអូខាងក្រោម !
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]