ថៃ៖ កាលពីប៉ុន្មានថ្ងៃមុននេះ ​នៅលើគណនីតារាសម្តែងស្រីប្រចាំប៉ុស្តិ៍លេខ ៣ ដ៏មានប្រជាប្រិយបោះសម្លេងនៅព្រះរាជាណាចក្រថៃ Kimberley Anne Woltemas បានជះសម្រស់មិនស្ទើរ នៅគម្របទស្សនាវដ្តី Vouge ប្រចាំប្រទេសថៃ ក្នុងឆ្នាំ ២០២១ នេះ។

ជាក់ស្តែងនេះជាលើកទី ២​ហើយ ដែលតារាស្រីរូបនេះ មានវត្តមាន នៅគម្របទស្សនាវដ្តីនាំមុខមួយនេះ​ បានបង្ហាញជាមួយអត្តចរិតដ៏សែនថ្លៃថ្នូរ ជាពិសេសនោះ គ្រឿងអលង្ការដ៏ល្បី ដែលតម្លៃម៉ាក់ Cartier បានធ្វើឲ្យតារាស្រីរូបនេះ កាន់តែទាក់ទាញទ្វេដង ជាមួយសម្រស់រសនិយម ទម្រង់មុខកូនកាន់របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រូបថតប៉ុន្មានសន្លឹក ដែលបានបង្ហោះ លើគណនី អ៉ីនស្តាក្រាមរបស់តារាស្រីរូបនេះ ដែលមានអ្នកតាមដានរហូតទៅដល់ ៩ លាន បានទទួលការកោតសរសើរមិនដាច់ពីមាត់ ពីសម្រស់ដ៏សែនលេចធ្លោ ពិតជាសាកសមនឹងទទួលបានការចាប់អារម្មណ៍ ពីមហាជន ក៏ដូចជា ហ្វេនៗរបស់តារាស្រីរូបនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Kimberley
Kimberley
Kimberley
Kimberley
Kimberley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]