កូរ៉េខាងត្បូង ៖ នៅក្នុងឆ្នាំ ២០២១ នេះ ជាពេលដែល ក្រុមតារាចម្រៀងប្រុស Kpop ដ៏មានឥទ្ធិពលរបស់ប្រទេសកូរ៉េ គឺក្រុម BTS ពួកគេបានគ្របដណ្តប់ភាពល្បីល្បាញ នៅជុំវិញពិភពលោក ដោយតន្ត្រីរបស់ពួកគេ រហូតក្លាយជាតារាឆ្នើម និងបានបង្កើតប្រវត្តិសាស្រ្តថ្មី ដល់ឧស្សាហកម្មកម្សាន្ត Kpop ជាហូហែថែមទៀតផង។
ទន្ទឹមនឹងនេះ ដូចពាក្យចាស់ពោលថា ជួបរឿងនឿយហត់ ឬក៏ទុក្ខលំបាកជាមុន ទើបទទួលបានភាពជោគជ័យ និងសុភមង្គលតាមក្រោយ ដូចគ្នានឹងក្រុម BTS ដែរ មុននឹងទទួលបានជោគជ័យ មកទល់សព្វថ្ងៃនេះ ពួកគេត្រូវឆ្លងកាត់ រឿងរ៉ាវជាច្រើន ដែលអ្នកស្មានមិនដល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្របគ្នានេះ Fandom របស់ BTS ដែលគ្រប់គ្នាស្គាល់ថាជា ARMY គឺជាកម្លាំងជម្រុញនៃប្រជាប្រិយភាព ដ៏ធំធេងរបស់ពួកគេ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក អ្នកគាំទ្របានចេញមុខការពារក្រុម BTS យ៉ាងខ្លាំងផងដែរ រាល់ពេលដែលមានមតិរិះគន់ ឬភាពអយុត្តិធម៌ណាមួយ មកលើពួកគេ។
ហើយហេតុផលចម្បងដែលធ្វើឲ្យ ARMYs តែងតែចេញមុខការពារ BTS នោះ គឺព្រោះតែ BTS ធ្លាប់បានជួបប្រទះ រឿងរ៉ាវអយុត្តិធម៌ជាច្រើនរួចមកហើយ កាលពីពេលដែលពួកគេ ទើបតែបង្ហាញខ្លួនដំបូងៗ។ ពោលគឺកាលនោះ ព្រោះតែ ARMYs គ្មានឥទ្ធិពលគ្រប់គ្រាន់ ដើម្បីការពារ BTS ទើបពួកគេ ត្រូវទទួលរងនូវការវាយប្រហារ និងភាពអយុត្តិធម៌ទាំងនោះតែម្នាក់ឯង។
ប៉ុន្តែពេលនេះ BTS មានអ្នកគាំទ្រទូទាំងពិភពលោកហើយ ហ្វេនៗបានប្ដេជ្ញាចិត្តថា នឹងការពារពួកគេ ឲ្យខានតែបាន៕
ខាងក្រោមនេះ ជារឿងរ៉ាវអាក្រក់ៗ និងភាពអយុត្តិធម៌ដែល BTS ធ្លាប់ទទួលបាន ហើយក៏ហេតុផលដែលធ្វើឲ្យ ARMY សម្រេចចិត្ត ចេញមុខការពារក្រុម BTS រហូតមកដល់ពេលនេះ ៖
១. ពេលដែលមានកម្មវិធីការប្រគុំតន្ត្រី Asia Festival នៅទីក្រុង Busan
នៅឆ្នាំ ២០១៦ BTS បានចេញផ្សាយ Album WINGS ស្របពេលដែល ពួកគេត្រូវបានអញ្ចើញទៅចូលរួមការប្រគុំតន្ត្រី Asia Festival នៅទីក្រុង Busan ការផ្សាយផ្ទាល់នៃការសម្តែងត្រូវបានកាត់ផ្តាច់។ ក្នុងកំឡុងពេលអ្នកគាំទ្រត្រូវបានគេជូនដំណឹងថា BTS នឹងលែងបង្ហាញខ្លួន ក្នុងការចាក់ផ្សាយ ដោយសារ “សិល្បករមានបញ្ហា”។
ទោះយ៉ាងណា BTS បានច្រៀង និងរាំបទ Fire សម្រាប់អ្នកគាំទ្រ ដែលនៅទីនោះដោយផ្ទាល់។ នៅពេលនោះ ARMYs នៅក្នុងកម្មវិធីមិនបានដឹងថា ARMYs នៅផ្ទះ មិនអាចមើលការសម្តែងនោះទេ។
២. មហាសមុទ្រពណ៌ខ្មៅដ៏អាក្រក់ (Black Ocean)
នៅក្នុង MV “We are Bulletproof: The Eternal” Jungkook ត្រូវបានលេបដោយទឹករលកពណ៌ខ្មៅ ។ ហ្វេនជាច្រើនជឿថា វាគឺសំដៅទៅលើព្រឹត្តិការណ៍ “មហាសមុទ្រខ្មៅ (Black Ocean)” ឆ្នាំ ២០១៦។ មហាសមុទ្រខ្មៅ ឬ Black Ocean គឺជាអ្វីដែលកើតឡើង នៅពេលដែលអ្នកទស្សនា ការប្រគំតន្ត្រីមួយចំនួនធំ បិទអំពូលភ្លើង Light Stick របស់ពួកគេ ដើម្បីបង្ហាញការមិនពេញចិត្ត ចំពោះការសម្ដែង។ អ្នកគាំទ្របានអះអាងថា នៅក្នុងកម្មវិធី Melon Music Awards ឆ្នាំ ២០១៦ អ្នកទស្សនាមានបំណងបិទអំពូលភ្លើងរបស់ពួកគេ កំឡុងពេលសម្តែងរបស់ BTS ព្រោះពេលនោះ កើតមានជំលោះយ៉ាងខ្លាំងរវាង EXO-Ls និង ARMYs តែក្រោយមក ពួកគេបានខិតខំព្យាយាមបញ្ចប់សង្គ្រាម ទៅវិញទៅមក និងអបអរសាទរនូវអ្វីដែលពួកគេទាំងអស់គ្នាចូលចិត្តនោះគឺ K-Pop។
៣. បទសម្ភាសន៍នៅអាមេរិក
នៅពេលដែលក្រុម BTS បានពង្រីកឥទ្ធិពលរបស់ពួកគេ ចូលទៅក្នុងបណ្តាញតន្ត្រីអាមេរិកជារឿយៗ ជំនួសឱ្យការសួរ BTS អំពីតន្ត្រីរបស់ពួកគេ អ្នកសារព័ត៌មានបានសួរ BTS ជាញឹកញាប់អំពីអ្នកគាំទ្រឆ្កួតៗ (Sasaeng fan) និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ នេះគឺជាហេតុផលដ៏សំខាន់មួយ នៅពេលដែលបទ Dynamite របស់ក្រុម BTS ត្រូវបានតែងតាំងសម្រាប់កម្មវិធី GRAMMY វាក្លាយជា សមិទ្ធផលដ៏មានន័យយ៉ាងខ្លាំងមួយ សម្រាប់ ARMYs ក៏ដូចជាក្រុម BTS ផ្ទាល់។
៤. ពួកគេធ្លាប់ត្រូវចោទប្រកាន់ ពីការលួចចម្លង
ឆ្នាំ ២០១៥ និង ២០១៦ គឺជាឆ្នាំដែល “បង្កើតវា ឬបំបែកវា” សម្រាប់ក្រុម BTS ។ ពួកគេបានប្រឈមមុខនឹងការរើសអើង និងការចោទប្រកាន់ ពីការលួចចម្លង ក្នុងអំឡុងពេល WINGS Tour Concert របស់ពួកគេ BTS បានជួបរឿងការចោទប្រកាន់នេះ និងបានឆ្លើយតបទៅនឹង ការប៉ុនប៉ងប្រឆាំង ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកគេ ជាច្រើនលើកច្រើនសារ។
៥. ការចោទប្រកាន់ថា បានបំប៉ោងតួលេខនៃការលក់ Album
នៅពេលដែល BTS បានផ្តួលក្រុម BIGBANG ក្នុងការលក់ Album នៅឆ្នាំ ២០១៥ អ្នកនិយមលេងអ៊ីនធើណែត បានអះអាងថា វាគឺដោយសារតែ BTS បានបំប៉ោងតួលេខនៃការលក់។ ទោះជាយ៉ាងណា ពាក្យចចាមអារ៉ាមទាំងនេះត្រូវបានបង្ហាញថា មិនពិត! ហើយក្រុម BTS នៅតែបន្តគ្រប់គ្រង តារាងដែលលក់ Album ដាច់ជាងគេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]