ភ្នំពេញ៖ ក្រោយពេលដែលបានភ្ជាប់ពាក្យកាលពីឆ្នាំមុន ពេលនេះតារាសម្ដែងនិងជាពិធីការិនីប្រចាំប៉ុស្ត៍ទូរទស្សន៍ហង្សមាស កញ្ញា ប៉ែន ស្រីពេជ្រ បានបញ្ចប់ភាពនៅលីវរបស់ខ្លួនហើយបានចូលរោងរៀបការតាមប្រពៃណីជាមួយគូជីវិតរបស់នាង ទាំងមុខញញឹមយ៉ាងមានក្ដីសុខ នៅក្នុងព្រឹកថ្ងៃ ០៨ ខែមករា នេះផ្ទាល់តែម្ដង។
ក្នុងនោះទៀតសោត នាព្រឹកនេះយើងឃើញថា នៅក្នុងកម្មវិធីទាំងមូលពិតជាធ្វើទៅយ៉ាងអធិកអធម និងមានការរៀបចំតុបតែងគ្រឿងលម្អយ៉ាងប្រណីតៗ ព្រមទាំងមានការចូលរួមពីសំណាក់មិត្តភក្ដិ សាច់ញាតិ ចាស់ទុំទាំងសងខាង និងអ្នករួមអាជីពសិល្បៈមួយចំនួនក៏បានមកចូលរួមអបអរសាទរជូនទៅកាន់តារាស្រីរូបនេះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពេលមានរូបភាពជាច្រើនក្នុងពិធីរបស់តារាស្រីរូបនេះត្រូវបានគេបង្ហោះនៅបណ្ដាញសង្គម ពេលដែលហ្វេនៗឃើញហើយ ពិតជាមានក្ដីរីករាយជំនួសខ្លាំងមែនទែន ពិសេសក្នុងនាមជាហ្វេនៗក៏បានផ្ញើពាក្យជូនពរទៅកាន់ ប៉ែន ស្រីពេជ្រ ជាហូរហែផងដែរ៕
ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]