កូរ៉េខាងត្បូង ៖ នៅថ្ងៃទី៨ ខែ មករា ឆ្នាំ ២០២១ មុននេះបន្តិច នៅលើគណនី Instagram Official ក្រុមហ៊ុន P NATION និង Instagram ផ្ទាល់ខ្លួនរបស់តារាប្រុស PSY បានប្រកាសព័ត៌មានដ៏សែនរីករាយមួយទៅកាន់ហ្វេនៗ ចំពោះដំណឹងនៃការវិលត្រលប់មកវិញរបស់ តារាស្រី HyunA អតីតសមាជិកក្រុម 4minutes

HyunA
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដោយ​យោងតាមសេចក្ដីប្រកាសខាងលើនេះ បានបញ្ជាក់ឲ្យដឹងថា HyunA នឹងត្រលប់មកបម្រើអារម្មណ៍របស់អ្នកគាំទ្រជាថ្មីម្ដងទៀត នៅថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ៦ ល្ងាច (ម៉ោងនៅកូរ៉េ) ខាងមុខនេះហើយ។

HyunA

គួរបញ្ជាក់ផងដែរថា ដើមឡើយ HyunA គ្រោងនឹង Comeback តាំងតែពីខែ សីហា ឆ្នាំ ២០២០ ប៉ុន្ដែដោយសារតែបញ្ហាសុខភាពរបស់នាង ទើបគម្រោងនេះត្រូវផ្អាកសិន៕

P NATION

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]