ថៃ៖ ពិតជាដំណឹងដ៏រន្ធត់មួយ សម្រាប់បណ្ដាអ្នកគាំទ្រ ខណៈដែលា តារាស្រីវ័យក្មេង Piploy បានស្លាប់ភ្លាមៗ ដោយគ្រោះថ្នាក់ចរាចរណ៍ បុកបង្គោលភ្លើង មុនពេលធ្លាក់ផ្លូវ។
កាលពីយប់មិញ ថ្ងៃទី ៧ ខែ មករា វេលាម៉ោង ៨ និង ២៨ នាទីយប់ ខាងមន្រ្តី បានជូនដំណឹង ពីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ ឆ្ពោះទៅកាន់ខេត្ត Uttaradit ដែលនៅកន្លែងកើតហេតុ បានរកឃើញ រថយន្តដឹកអ្នកដំណើរម៉ាកនីសាន់ពណ៌ស បានបុកបង្គោលភ្លើង មុនពេលដែលរថយន្តបានធ្លាក់ចុះផ្លូវ ខណៈដែលបានរកឃើញអ្នករងរបួសសរុបចំនួន ៤ នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ ជាអកុសល ក្នុងចំណោម អ្នករងរបួស ៤នាក់ នោះ មានតារាស្រីល្បីឈ្មោះ Patcharaporn ឬហៅថា Piploy បានរងរបួសធ្ងន់ធ្ងរ ហើយក៏បានស្លាប់បាត់បង់ជីវិតតែម្ដង។ ចំពោះ ព័ត៌មាននេះ អ្នកគាំទ្រ និងអ្នកតាមដាន ចំពោះតារាស្រីរូបនេះ បានសម្ដែង ការសោកស្ដាយ និងចូលរួមរំលែកទុក្ខ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]