ភ្នំពេញ៖ ទីបំផុត OPPO Reno5 ត្រូវបានដាក់តេស្តជាផ្លូវការដំបូងគេហើយ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ដោយក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាតាមរយៈកម្មវិធីតេស្តលើកដំបូង VIP Experience​ នៅឯហាងទំនើប OPPO (OPPO Brand Store) និងស្នាក់ការកណ្តាលមជ្ឈមណ្ឌលសេវាកម្ម (Service Center) ដែលមានទីតាំងស្ថិតនៅលើមហាវិថីព្រះមុន្នីវង្ស​ (ទល់មុខវត្តកោះ)។ ក្នុងកម្មវិធីនេះមានចូលរួមពីអ្នកតំណាងក្រុមហ៊ុន ភ្ញៀវកិត្តិយស DJ Nana ជាពិធីការិនីដ៏ពូកែវោហាស័ព្ទ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនស្ថាប័នបានអញ្ជើញចូលរួម ដើម្បីផ្តល់ជាសក្ខីភាពក្នុងការតេស្តស្មាតហ្វូនម៉ូដែលថ្មី OPPO Reno5 ផ្លូវការដំបូងគេនៅកម្ពុជា ថែមទាំងចែករំលែកបទពិសោធន៌ជាក់ស្តែងពិតៗ។ 

VJ NANA
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 OPPO Reno5 

បើយោងតាមពិធីការិនីនិងជាភ្ញៀវកិត្តិយសផងដែរ ក៏បានចែករំលែកបទពិសោធន៌ដោយសង្កត់ធ្ងន់ថា 

យោងតាមពិធីការិនីនិងជាភ្ញៀវកិត្តិយស

វាគ្មិនតំណាងឲ្យក្រុមហ៊ុនបានពន្យល់ដោយជឿជាក់ថា 

វាគ្មិនតំណាងឲ្យក្រុមហ៊ុន Oppo
 OPPO Reno5 
 OPPO Reno5 

OPPO Reno5 ក៏បំពាក់នូវលក្ខណៈពិសេសដទៃទៀតរួមមាន អេក្រង់ទំហំ 6.4” ប្រភេទ AMOLED ច្បាស់ត្រជាក់ភ្នែកបែបធម្មជាតិពិតៗ អេក្រង់ល្បឿន 90Hz ជាមួយនឹងល្បឿនអនុភាពដ៏ខ្លាំងដែលបំពាក់បន្ទះឈីប Qualcomm Snapdragon 720G គួបផ្សំជាមួយនឹង RAM8GB + ROM128GB។​ បើនិយាយអំពីការថតរូប ក៏មានមុខងារ AI Color Portrait រក្សាពណ៌នៃទិដ្ឋភាពខាងមុខឲ្យកាន់តែស្រស់ស្អាត ជាមួយការកែប្រែពណ៌ផ្ទៃខាងក្រោយជាសខ្មៅ។ Reno5 ក៏មានមុខងារ Hardware បង្កើនភាពច្បាស់ ICE​ (Image Clear Engine) ​មុខងារថតរូបបានធំថតរូបដិតច្បាស់កម្រិត108MP, AI Scene Enhancement, Night Flare Portrait រួមជាមួយនឹងសមត្ថភាពថតវីដេអូយឺតៗ Slow motion​​ (960fps Smart Slow motion) និងមុខងារថតវីដេអូមនុស្សពណ៌ឆើតជាមួយនឹងផ្ទៃសខ្មៅ (Monochrome Video) ។ Reno5 ប្រតិបត្តិការដោយ Color OS 11.1 ជាមួយនឹងមុខងារថ្មីច្រើនប្រភេទសម្រាប់អ្នកចូលចិត្តលេងហ្គេម ពិសេសបំពាក់នូវបច្ចេកវិទ្យា Smart Enhanced Senor រួមមាន Smart Spying Prevention, Smart Air Control, Smart Always-on Display ផងដែរ។

 OPPO Reno5 
 OPPO Reno5 

តើអ្នកបានត្រៀមខ្លួនឡើងស៊េរីយកទូរសព្ទវៃឆ្លាតថ្មី OPPO Reno5 ឬនៅ? គួរតែសន្សំលុយព្រោះសមត្ថភាពរបស់ OPPO Reno5 សមត្ថភាពអស្ចារ្យដែលបំពាក់មុខងារនិងបច្ចេកវិទ្យាថ្មីប្លែក ដើម្បីបំពេញតម្រូវចិត្តហ្វេនៗOPPO ពិសេសមិត្តៗយុវវ័យដែលស្រលាញ់ភាពឡូយឆាយ ចូលចិត្តដើរតាមសម័យកាល ចង់ប្រើនូវអ្វីដែលថ្មី បច្ចេកវិទ្យាប្លែកៗមុនគេ។ កុំភ្លេចតាមដាននូវអ្វីដែលពិសេសភ្ញាក់ផ្អើលពីពិធីសម្ពោធជាផ្លូវការនាថ្ងៃទី10 ខែមករា ឆ្នាំ2021​​ ខាងមុខនេះ៕

តោះមកមើល វីដេអូស្បត់ពាណិជ្ជកម្មថាតើទាក់ទាញកម្រិតណា?

 OPPO Reno5 
 OPPO Reno5 
 OPPO Reno5 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]