ភ្នំពេញ៖ អ្នករត់រយៈចម្ងាយឆ្ងាយ អ្នកជួយសហគន៍ខ្មែរអ៊ីស្លាម និងអ្នកប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដើម្បីផ្តល់ការអប់រំដល់កុមារក្រីក្រ ពលរដ្ឋទាំងនេះ គឺគ្រាន់តែជាបុគ្គលមួយចំនួនប៉ុណ្ណោះ ក្នុងចំណោមអ្នកដែលត្រូវបានជ្រើសតាំងដ៏គួរឱ្យកត់សម្គាល់បំផុត ក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
យុទ្ធនាការស្វែងរកពលរដ្ឋគំរូរបស់ប្រទេសកម្ពុជា បានចាប់ផ្តើមកាលពីខែមុន ហើយថ្ងៃផុតកំណត់នៃការជ្រើសតាំងគឺនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកដែលត្រូវបានជ្រើសតាំងជាជ័យលាភីពានរង្វាន់ពលរដ្ឋគំរូ Smart នឹងឈ្នះរង្វាន់ធំជាទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ។
លោក លី តុលា ដែលបានជ្រើសតាំងលោក អួន បឋម ដែលត្រូវបានគេស្គាល់តាមរយៈឈ្មោះក្រៅថា សាយ បានថ្លែងថា៖
បន្ទាប់ពីដឹងថាលោកត្រូវបានជ្រើសតាំង លោក សាយ បានថ្លែងថា នៅក្នុងខួបកំណើតអាយុ ៣០ឆ្នាំនេះ លោកចង់ធ្វើអំពើល្អមួយដល់ប្រទេសជាតិរបស់គាត់។
លោក សាយ បានថ្លែងថា៖
លោក សាយ បានបញ្ចប់ការរត់ចម្ងាយផ្លូវ ២.២២០គីឡូម៉ែត្ររួចហើយ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ជាផ្នែកមួយនៃចំណាយផ្លូវសរុបចំនួន ២.៣៩១គីឡូម៉ែត្រ ហើយលោកគ្រោងបញ្ចប់ការរត់ចម្ងាយផ្លូវដ៏វែងនេះ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។
លោក អែល ម៉ាត់ ក៏ត្រូវបានជ្រើសតាំងផងដែរ ដោយសារមានការទទួលស្គាល់លើការងារជំនួយសប្បុរសធម៌ ដែលគាត់បានផ្តល់ទៅឱ្យសហគមន៍របស់គាត់។ លោក អែល ម៉ាត់ បានរៃអង្គាសប្រាក់ដើម្បីជួយប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា និងមនុស្សចាស់ជរា។
លោក កូប ហាសាន់ ដែលជាអ្នកជ្រើសតាំងលោក អែល ម៉ាត់ បានថ្លែងថា៖
បន្ទាប់ពីទទួលបានដំណឹងអំពីការជ្រើសតាំងរូបគាត់ លោក អែល ម៉ាត់ បានថ្លែងថា៖
លោកបានបន្ថែមថា៖
អ្នកត្រូវបានជ្រើសតាំងដ៏មានប្រជាប្រិយម្នាក់ផ្សេងទៀត គឺលោក អ៊ុក យុទ្ធ រស់នៅខេត្តក្រចេះ។ អ្នកជ្រើសតាំងចំនួន ៥នាក់ បានជ្រើសតាំងរូបគាត់ដោយសារការងារដែលគាត់ធ្វើជាមួយកុមារក្រីក្រ។
និយាយអំពីមូលហេតុដែលគាត់បានជ្រើសតាំង លោក អ៊ុក យុទ្ធ កញ្ញា ស៊ុន ហុកចរិយា បានថ្លែងថា៖
លោក អ៊ុក យុទ្ធ ដែលជាអ្នកសម្របសម្រួលសមាគមខ្មែរ ដើម្បីអភិវឌ្ឍន៍តាមជនបទ ដែលជាអង្គការសហគមន៍មួយប្រតិបត្តិការក្នុងខេត្តក្រចេះ បានថ្លែងថា៖
លោកបានបន្ថែមថា៖
អ្នកជ្រើសតាំងយ៉ាងច្រើន បានផ្ញើការជ្រើសតាំងរបស់ពួកគេសម្រាប់មនុស្សដែលពួកគេជឿថា បានធ្វើកិច្ចការជាច្រើនសម្រាប់ប្រទេសជាតិ អ្នកជិតខាង ភូមិ ឬខេត្តរបស់ខ្លួន។
អ្នកជ្រើសតាំង ត្រូវបានអនុញ្ញាតឱ្យជ្រើសតាំងតែមនុស្សម្នាក់ប៉ុណ្ណោះ។ ហើយអ្នកជ្រើសតាំងទាំងនោះ ត្រូវផ្តល់ព័ត៌មានទំនាក់ទំនងលម្អិតរបស់អ្នកត្រូវបានជ្រើសតាំង ព្រមទាំងការពិពណ៌នាដោយសង្ខេបអំពីអំពើល្អ ដែលជួយឱ្យបុគ្គលរូបនោះត្រូវបានជ្រើសតាំង។
អ្នកជ្រើសតាំងក៏ត្រូវបានស្នើសុំឱ្យផ្តល់រូបថតឌីជីថល ឬវីដេអូទៅតាមជម្រើសរបស់ពួកគេផងដែរ។ អ្នកត្រូវបានជ្រើសតាំងសាកសមបំផុត នឹងត្រូវបានទាក់ទងដោយអ្នករៀបចំកម្មវិធី ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីសាវតារបស់ពួកគេ ព្រមទាំងអំពើល្អដែលជួយឱ្យពួកគេត្រូវបានជ្រើសតាំង។ ក្រោយមក អ្នករៀបកម្មវិធី នឹងចេញផ្សាយព័ត៌មានលម្អិតរបស់អ្នកត្រូវបានជ្រើសតាំងនោះ។ រាល់ការផ្សាយ គឺជាឆន្ទានុសិទ្ធិរបស់អ្នករៀបចំការកម្មវិធី។
អ្នករបៀបចំកម្មវិធី គ្រោងនឹងជម្រុះបេក្ខជនមកនៅត្រឹមតែ ១០នាក់ប៉ុណ្ណោះ ដែលពួកគេនឹងមានវត្តមាននៅក្នុងពិធីប្រគល់ពានរង្វាន់។ ជ័យលាភី នឹងត្រូវបានជ្រើសរើសដោយគណៈកម្មការ ដែលមានសមាសភាពបីរូប។ ឈ្មោះសមាសភាពរបស់គណៈកម្មការនឹងត្រូវបានប្រកាសនៅដើមឆ្នាំ២០២១។
កម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ មានបំណងបង្ហាញឱ្យឃើញនូវអំពើចេះជួយយកអាសារគ្នារបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ អ្នកជិតខាង និងអ្នកផ្សេងទៀតនៅក្នុងសហគមន៍របស់ពួកគេ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]