ចិន៖ កាលពីថ្ងៃទី ៨ ខែមករា តាមសាររព័ត៌មាន Sina បានរាយការណ៍មកថាសិល្បករ និងសិល្បការិនីល្បីៗ ជាច្រើន នៅក្នុងវិស័យកម្សាន្តសិល្បៈប្រទេសចិន​ បានចូលរួមក្នុងព្រឹត្តិការណ៍ចែកពានរង្វាន់ magazine's Style Gala

ជាងស្តែង យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន តារាសម្តែងស្រីស្រស់ស្អាត Fan BingBing ក៏ជាតារាកិត្តិយស ក្នុងព្រឹត្តិការណ៍ដើមឆ្នាំនេះផងដែរ ទោះជាយ៉ាងណាក៏ដោយរូបនាង មិនបានលេចខ្លួនឡើងនៅលើកក្រាមព្រំពណ៌ក្រហមនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង តារាសម្តែងរូបនេះបានបង្ហាញខ្លួននៅក្នុងសម្លៀកបំពាក់ដ៏ប្រណីតភាព រួមជាមួយភាពជឿជាក់នៃរូបសម្រស់របស់នាង។ តារាស្រីវ័យ ៣៩ ឆ្នាំរូបនេះ ក៏ទទួលបានពានរង្វាន់ឆ្នើមប្រចាំឆ្នាំចំនួន ២  មានដូចជា ឯកអគ្គរដ្ឋទូតដែលមានឥទ្ធិពល សិល្បករមានសកម្មភាពសប្បុរសធម៌ប្រចាំឆ្នាំ ២០២០ ផងដែរ។

យ៉ាងណាមិញ ខណៈ ឈរនៅលើឆាកដើម្បីទទួលបានពានរង្វាន់ Fan BingBing បានមានរឿងមិនគប្បីកើតឡើងនៅលើតារាស្រីរូបនេះ ក៏តែព្រោះអ្នកដែលផ្តល់រង្វាន់ជូនទៅនាង បែរមិនចង់ឈរជិតថតរូបជាមួយនាង។

លើសពីនេះទៅទៀត តាមប្រភពដដែលបានរាយការណ៍មកថា រូបនាង ចង់ថតរូបស្និទ្ធស្នាលរាក់ទាក់ប៉ុន្តែ បុរសម្នាក់ហ្នឹងបានដើរថយក្រោយហើយរក្សាចម្ងាយគម្លាយពីនាងទៅវិញ។ ស្ថានភាពនេះមានភាពអាម៉ាសខ្លះៗដែរ សម្រាប់តារាសម្តែងស្រីរូបនេះ ក្នុងចំណោមមនុស្សជាច្រើនដែលចូលរួមក្នុងកម្មវិធីនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Fan BingBing 
Fan BingBing 
Fan BingBing ជាមួយអ្នកចែកពានរង្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]