បរទេស៖ កាលពីប៉ុន្មានថ្ងៃមុននេះតារាចម្រៀង រ៉េបសញ្ជាតិអាមេរិក Andre Romelle Young ដែលមានឈ្មោះហៅក្រៅថា Dr Dre ត្រូវបានចោរមួយក្រុមគាស់ផ្ទះ ខណៈពេលដែលលោក កំពុងតែសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យមួយ។

ដោយឡែក នៅក្នុងថ្ងៃអង្គារ ទី​ ០៥ ខែមករា​ នៅម៉ោង១០នាទីយប់ ដើមឆ្នាំ២០២១ ម្ចាស់បទ «Still D.R.E» បានជួបរឿងស៊យផ្ទួនៗ ដោយពេលនេះលោកកំពុងសម្រាកព្យាបាលជំងឺខួរក្បាលនៅមន្ទីរពេទ្យ ហើយមានចោរប៉ុន្មាននាក់បានឆ្លៀតឱកាសចំពេលគ្មានមនុស្សនៅផ្ទះ ក៏ព្យាយាមចូលលុកលុយទម្លាយចូលផ្ទះ ប៉ុន្គែគ្មានអ្វីត្រូវបាត់បងឡើយ ដោយយោងតាមរបាយការណ៍របស់ប៉ូលីស គឺចោរទាំងអស់នោះ អាចនឹងមានគោលបំណងចូលផ្ទះអនុប្រធានាធិបតីអាមេរិកជាប់ឆ្នោត Kamala Harris ដែលនៅក្បែរៗនោះ ទើបបានគេត្រឡប់ទៅផ្ទះវិញដោយដៃទទេរ ដោយគ្មានយកអ្វីបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំវិញរឿងក្តីនេះ ប៉ូលីសបានបើកការសើបអង្កេតយ៉ាងក្តៅគគុក ហើយរហូតមកដល់ពេលនេះ គឺចាប់បានមនុស្ស៤នាក់ដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងបទល្មើសមួយនេះ ដោយឃើញកាតាបមួយដែលមានឧបករណ៍ជំនួយសម្រាប់ធ្វើសកម្មភាពគាស់ផ្ទះ ដែលរួមមានរណារនិង ដែកឃ្នាស់ផងដែរ។

ចំណែកស្ថានភាពជំងឺ តារាចម្រៀង Dr Dre គឺបានធូរស្រាលច្រើនហើយ ដោយរំពឹងថាអាចនឹងចេញពីមន្ទីរពេទ្យឆាប់ៗនេះ ដោយសារការប្រឹងប្រែងមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជាច្រើននាក់ផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Andre Romelle Young ហៅថា Dr Dre 
Andre Romelle Young ហៅថា Dr Dre 
Andre Romelle Young ហៅថា Dr Dre(ខាងស្តាំ) 
Andre Romelle Young ហៅថា Dr Dre (ខាងស្តាំ)និង Snoop Dog 
Andre Romelle Young ហៅថា Dr Dre (
ផ្ទះរបស់Andre Romelle Young ហៅថា Dr Dre 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]