បាកដាដ៖ តុលាការនៃរដ្ឋធានីបាកដាដប្រទេសអ៊ីរ៉ាក់ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ខ្លួន ទាក់ទងនឹងការសម្លាប់មេបញ្ជាការយោធាអ៊ីរ៉ាក់ គឺលោក អាប៊ូ ម៉ាហ៍ឌី អាល់ មូហាន់ឌីស (Abu Mahdi al-Muhandis) កាលពីឆ្នាំមុន។
លោក អាល់ មូហាន់ឌីស ដែលជាមេបញ្ជាការរងនៃកងជីវពលអ៊ីរ៉ាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក ជាមួយនឹងឧត្តមសេនីយ៍អ៊ីរ៉ង់ គឺលោក កាសិម សូឡៃមេនី (Qassem Soleimani) នៅជិតអាកាសយានដ្ឋាន Baghdad កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការវាយប្រហារទៅលើក្បូនដង្ហែររថយន្ដរបស់អ្នកទាំងពីរ គឺត្រូវបានបញ្ជាដោយលោក ដូណាល់ ត្រាំ។ ជាមួយគ្នានេះដែរ លោកស្រី Agnes Callamard ដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលការសម្លាប់ក្រៅប្រព័ន្ធ ការប្រហារជីវិតនិងការកាត់ទោសក្រៅប្រព័ន្ធតុលាការ បានពិពណ៌នាថា ករណីសម្លាប់អ្នកទាំងពីរនេះ គឺជាការបំពាន និងជាទង្វើខុសច្បាប់។
ពាក់ព័ន្ធទៅនឹងករណីឃាតកម្មនេះដែរ តុលាការអ៊ីរ៉ង់ក៏ធ្លាប់បានចេញដីកាចាប់ខ្លួន លោក ត្រាំ និងមន្រ្តីអាមេរិកចំនួន ៤៧ នាក់ទៀត ម្តងរួចទៅហើយកាលខែមិថុនាឆ្នាំមុននេះ។ ហើយមកទល់នេះ អ៊ីរ៉ង់ក៏បានស្នើសុំឱ្យអង្គការប៉ូលិសអន្តរជាតិ Interpol ជួយអន្តរាគមន៍ផងដែរ។
គួរជម្រាបថា ដីកាចាប់ខ្លួននេះត្រូវបានធ្វើឡើង បន្ទាប់ពីចៅក្រមបានកត់ត្រាសេចក្តីថ្លែងការណ៍របស់សមាជិកគ្រួសារជនរងគ្រោះ។ ការស៊ើបអង្កេតនឹងនៅតែបន្តធ្វើឡើង ដើម្បីវែកមុខរកពិរុទ្ធិជន ឬអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងបទឧក្រិដ្ឋមួយនេះ មិនថាពួកគេជាពលរដ្ឋអ៊ីរ៉ាក់ ឬជនបរទេសនោះឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]