កូរ៉េខាងត្បូង ៖ ជាការពិតណាស់ បច្ចុប្បន្ននេះពិភពលោកកំពុងតែជួបបញ្ហា ជំងឺដ៏កាចសាហាវកូវីដ-១៩។ ក្នុងនោះសិល្បករកូរ៉េក៏នាំគ្នា ជួយឧបត្ថម្ភប្រាក់កាសផ្ទាល់ខ្លួនជាហូរហែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង រោគរាតត្បាតនេះ ជាមួយរដ្ឋាភិបាល តាមរយៈសមាគម អង្គការ ឬស្ថានប័ននានាផងដែរ។
ជាក់ស្ដែង យោងទៅតាមសមមាគម Hope Bridge Korea Disaster Relief Association បានរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃទី៧ ខែ មករា ឆ្នាំ ២០២១ ម្សិលមិញនេះ តារាសម្ដែង Song Joong Ki បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុន (ប្រមាណ ៩១,៤០០ ដុល្លារ) សម្រាប់ទិញសម្លៀកបំពាក់រដូវរងារ ដល់បុគ្គលិកពេទ្យ ដែលប្រចាំការខាងក្រៅ។
សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ ទេ ដែលតារាប្រុសរូបនេះ ធ្វើរឿងសម្បុរសធម៌បែបនេះ។
កាលពីខែកុម្ភៈ ឆ្នាំ ២០២០ លោកបានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនៃការរីករាលដាលកូវីដ-១៩ និងនៅខែសីហា Song Joong Ki បានឧបត្ថម្ភប្រាក់ ៥០លានវ៉ុន (ប្រមាណ ៤៥,៧០០ ដុល្លារ) ដើម្បីជួយដល់ប្រជាជនកូរ៉េ ដែលជួបគ្រោះទឹកជំនន់ផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]