បរទេស៖ ពេលខ្លះអ្វីដែលយើងមើលឃើញគេបង្ហោះនៅលើបណ្ដាញសង្គមឬប្រព័ន្ធអ៊ីនធឺណេត មិនមែនសុទ្ធតែជាការពិតទាំងអស់នោះទេ។ ការផ្សព្វផ្សាយឬការបង្អួតគ្នាតែងតែមានវិធីសាស្ត្រ ដើម្បីបង្កើតចំណាប់អារម្មណ៍និងភាពទាក់ទាញ។ វាជាការច្នៃប្រឌិតរបស់អ្នកចូលចិត្តថតរូបឲ្យមើលទៅអស្ចារ្យ ប៉ុន្តែការពិតទៅវាផ្ទុយពីអ្វីដែលមាននៅក្នុងរូបភាព។
ខាងក្រោមនេះគឺជាបណ្ដុំរូបភាព ដែលបន្លំភ្នែកមហាជន ហើយនៅពីក្រោយការថតពិតជាហួសចិត្ត។ ពីមួយប្លង់ទៅមួយប្លង់សុទ្ធតែបង្ហាញពីភាពប៉ិនប្រសប់របស់មនុស្ស ក្នុងការទាញយកប្រជាប្រិយភាពនៅលើបណ្ដាញសង្គម។ យ៉ាងណាមិញ ល្បិចទាំងអស់នេះក៏ត្រូវបានគេគាស់កកាយឲ្យបានដឹងផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ទម្រាំបានមួយប៉ុស្ដិ៍ ទាល់តែលំបាកខ្លះ
២. អីយ៉ា! បោកសោះ
៣. សម័យកូវីដ នឹកចង់ទៅលេងសមុទ្រ ឥឡូវមានតែធ្វើអ៊ីចឹង
៤. ដៃអូនស្រទន់ណាស់ ការពិតនៅពីក្រោយការថត គឺ single អាជីព
៥. ប្លង់ថតនេះឡូយណាស់ តែក៏ត្រូវហ៊ានចំណាយខ្លះដែរ
៦. ពេលថតបង្ហោះរូបទំនងណាស់ ដល់ពេលយកមកញ៉ាំច្របល់ខ្ទេច
៧. ញ៉ាំបាយជាមួយសង្សារ តែការពិតអត់លិឍសោះ
៨. អូនហើយនិងបង តែមិនដឹងខាងប្រុសនៅទីណា
៩. ថតរូបបែបធម្មជាតិ តែការពិតនៅខាងមុខផ្ទះសោះ
១០. នឹកសមុទ្រខ្លាំងណាស់ ដូច្នេះមានតែថតរូបកែច្នៃខ្លះ
១១. ថតបង្ហោះលុយខាប់ដូចទឹកគ្រឿង តែការពិតដាក់កល់សៀវភៅពីខាងក្រោម
១២. ថាហើយកុំឲ្យចាញ់បោករូបថតឲ្យសោះ
១៣. ពេលថតរូបត្រូវពត់ពែនខ្លួន ដើម្បីបង្អួតរាងខ្លះ
១៤. អ៊ីយ៉ា! កូនឡានជ័រសោះ ក៏ចង់ថតបោកគេដែរ
១៥. មានមិត្តភក្ដិយល់ចិត្ត មិនខ្វះទេរូបថតស្អាតៗ
១៦. គ្មានរបស់ប្រេនៗប្រើដូចគេទេ ដូចនេះមានតែកែច្នៃ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]