បរទេស៖ ក្រុមហ៊ុន Hyundai បានកែសេចក្តីថ្លែងការណ៍មួយដែលបានបញ្ជាក់ថា ខ្លួនកំពុងពិភាក្សាជាមួយក្រុមហ៊ុន Apple លើការអភិវឌ្ឍរថយន្តបើកបរដោយខ្លួនឯង ដែលសេចក្តីថ្លែងការណ៍នេះបានធ្វើឱ្យមានការកើនឡើង 8ពាន់លានដុល្លារនៅក្នុងតម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េមួយនេះ នៅថ្ងៃសុក្រនេះ។ ដោយក្រុមហ៊ុនបានកែវិញថា ខ្លួនបានទទួលការស្នើសុំឱ្យចូលរួមសហការពីក្រុមហ៊ុនមួយចំនួនវិញ។
ការកែឡើងវិញនូវសេចក្តីថ្លែងការណ៍របស់ខ្លួនជាលើកទី2 ក្នុងរយៈពេលតែប៉ុន្មានម៉ោងនេះ ក្រុមហ៊ុន Hyundai បាននិយាយថាខ្លួនត្រូវបានទាក់ទងដោយដៃគូដែលមានសក្តានុពលដើម្បីអភិវឌ្ឍរថយន្តអគ្គិសនីបើកដោយខ្លួនឯង ដោយលុបចោលការនិយាយទាក់ទងនឹង Apple វិញ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Hyundai បានកើនឡើង 19ភាគរយភ្លាមៗដោយគ្រាន់តែប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍អំពីកិច្ចពិភាក្សាជាមួយក្រុមហ៊ុនអាមេរិក Apple។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនូវក្នុងសេចក្តីថ្លែងការណ៍ដំបូង Hyundai បាននិយាយដល់ក្រុមហ៊ុន Apple តែកែមកវិញដោយសារខ្លាចកំហឹងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ដែលត្រូវបានគេស្គាល់ថាពូកែរក្សាការសម្ងាត់របស់ខ្លួននៅពេលនិយាយអំពីផលិតផល និងភាពជាដៃគូថ្មី។
យោងតាមរបាយការណ៍ ដំបូងក្រុមហ៊ុន Hyundai បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាខ្លួនគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តផ្សេងៗដែលក្រុមហ៊ុន Apple បានទាក់ទង។ តែពីរបីម៉ោងក្រោយមក ក្រុមហ៊ុននេះបានចេញសេចក្តីកែសម្រួលមួយទៀតដែលបានលុបចោលអ្វីដែលទាក់ទងនឹង Apple។
កំណែចុងក្រោយបាននិយាយថា៖ «យើងបានទទួលសំណើសម្រាប់កិច្ចសហប្រតិបត្តិការដែលមានសក្តានុពល ពីក្រុមហ៊ុនផ្សេងៗទាក់ទងនឹងការអភិវឌ្ឍរថយន្តបើកបរដោយស្វ័យប្រវត្តិ។ គ្មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងទេ ខណៈការពិភាក្សាកំពុងស្ថិតក្នុងដំណាក់កាលដំបូង។»
ដោយការអភិវឌ្ឍកំពុងស្ថិតក្នុងដំណាក់កាលដំបូង ក្រុមហ៊ុន Apple នឹងចំណាយពេលយ៉ាងតិចកន្លះទសវត្សរ៍ដើម្បីបញ្ចេញរថយន្តអគ្គិសនីបើកដោយខ្លួនឯងបាន នេះបើតាមសារព័ត៌មាន Bloomberg ។ ទាំងនេះសរបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុនមិនប្រញាប់ក្នុងការសម្រេចចិត្តជ្រើសរើសដៃគូឧស្សាហកម្មរថយន្ត ដែលមានសក្តានុពលនោះទេ។
ក្រុមហ៊ុន Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]