អាមេរិក៖ បើនិយាយដល់តារាចម្រៀងល្បីរបស់អាមេរិក នោះគេមិនភ្លេចឡើយ ដោយរាប់បញ្ចូល Selena Gomez នៅក្នុងតារាងកំពូលតារាចម្រៀងល្បីៗ។ តារាចម្រៀងវ័យ២៩ ដែលមានឈ្មោះពេញថា Selena Marie Gomez គឺជាតារាចម្រៀង តារាសម្តែង និង ផលិតករដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក។ នាងកើត និង ធំឡើងនៅរដ្ឋតិចសាស់ ដោយបានចាប់អាជីពដំបូងក្នុងវ័យជំទង់ ចាប់តាំងពីឆ្នាំ២០០២ មក ដំបូងឡើយជាតារាសម្តែងសម្រាប់កម្មវិធីស៊េរីទូរទស្សន៍សម្រាប់កុមារមានវ័យ២ ទៅ៧ឆ្នាំ ដែលកម្មវិធីនោះ ឈ្មោះថា “Barney & Friends”។
ជាបន្តបន្ទាប់ ខ្សែជីវិតរបស់កញ្ញាបានទៅមុខយ៉ាងរលូន ដោយនាងបានបោះជំហានចាប់អាជីពប្រឡូកក្នុងវិស័យភាពយន្តដែលកញ្ញាបានដើរតួសម្តែងក្នុងរឿងល្បីដូចជា៖ «Another Cinderella Story»« Princess Protection Program» «Spring breakers» និង រឿងល្បីៗជាច្រើនផ្សេងទៀត។ លើសពីនេះ ចាប់តាំងពីឆ្នាំ២០០៩ កញ្ញាបានចូលរួមដំបូងជាអ្នកចម្រៀងក្នុងក្រុមតារាចម្រៀងមួយមានឈ្មោះថា “ Selena Gomez & the Scene” គឺជាក្រុមដែលកញ្ញាកសាងកេរ្តិ៍ឈ្មោះ និង ទទួលបាននូវការគាំទ្រនិងប្រជាប្រិយភាពដ៏ច្រើនលើសលប់។ ពីឆ្នាំ២០១៥ រហូតមកដល់សព្វថ្ងៃ កញ្ញា Selena Gomez បានចាកចេញពីក្រុម និង ធ្វើការតែឯងតែម្តង តែយ៉ាងណា កេរ្តិ៍របស់កញ្ញានៅតែល្បីល្បាញដូចពេជ្រចែងចាំងជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររលឹកផងដែរ ការដែលកញ្ញា Selena Gomez ជោគជ័យ បានធ្វើឱ្យកញ្ញាសល់ទឹកប្រាក់រាប់រយលានដុល្លារពីចំណូលអាជីពរបស់កញ្ញា។ យោងតាមប្រភពមួយគេបានប៉ានស្មានថា កញ្ញាគឺជាតារាចម្រៀងដែលមានទ្រព្យសរុប ៧៥លាន ដុល្លារ ។ កញ្ញា Selena Gomez ជាមនុស្សដែលមានតឹងរឹង និង មានរបៀបក្នុងការចំណាយប្រាក់លើអ្វីមួយ។
បើយោងតាមកិច្ចសម្ភាសន៍របស់កញ្ញា Selena Gomez ជាមួយ Business of Fashion កញ្ញាបានលាតដ្រាងក្នុងកិច្ចសម្ភាសន៍ ដែលមុនកញ្ញាផ្លាស់ទីលំនៅ ទៅរដ្ឋ Los Angeles និង ចាប់ផ្តើមអាជីពរបស់កញ្ញា ដោយមានប្រសាសន៍ថា៖
ហេតុដូច្នេះហើយ ទើបបណ្តាលឱ្យកញ្ញាយល់ការលំបាកក្នុងរកលុយ និង នាំឱ្យកញ្ញាមិនចេញទៅក្រៅច្រើន និង មិនងាយចាយផ្តេសផ្តាសលើសម្ភារៈណាមួយឥតប្រយោជន៍ដោយគ្មានរបៀបត្រឹមត្រូវនោះឡើយ។
ផ្ទុយទៅវិញ កញ្ញាចូលចិត្តទិញវត្ថុបុរាណដាក់លំអរផ្ទះទៅវិញ ខុសពីតារាផ្សេងៗដែលចំណាយលុយទៅសម្ភារៈនិយមដើម្បីសម្ញែងភាពហ៊ឺហា។ ម្យ៉ាងវិញប្រាក់ចំណូលរបស់នាងគឺជួយឧបត្ថម្ភដល់ អង្គការ UNICEF អង្គការ Malala Fund Free The Children និង អង្គការផ្សេងៗជាច្រើនទៀត តាមរយៈការប្រារព្ឋនូវ Concert សប្បុរសធម៍។ ជាក់ស្តែង នាងធ្លាប់បានធ្វើជាអ្នកតំណាង Brand Ambassador សម្រាប់អង្គការ UNICEFទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]