បរទេស៖ កាលពីប៉ុន្មានថ្ងៃថ្មីនេះៗ Post Malone ត្រូវបានគេប្រទះភ្នែកឃើញបណ្តើរមនុស្សស្រីម្នាក់ដែលសង្ស័យថាជាតារាស្រីកូរ៉េម្នាក់ នៅតាមដងផ្លូវយ៉ាងស្វីត ខណៈពេលដើរលេងនិង ទិញរបស់របរសម្រាប់ប្រើប្រាស់នៅផ្សារទំនើបមួយកន្លែង។

ដោយឡែក តារាមួយដួងនេះ បាននាំមនុស្សស្រីម្នាក់ ទំនងជាសង្សារដោយកាន់ដៃគ្នាយ៉ាងត្រសងដើរកម្សាន្ត ទិញទំនិញដើម្បីទុកប្រើប្រាស់ប្រចាំថ្ងៃ ហើយមើលទៅដូចជាស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ អាចនិយាយបានថាប្រៀបបីនឹងគូស្នេហានឹងគ្នាតែម្តង ប៉ុន្តែដោយសារនាងពាក់ម៉ាស ទើបមិនអាចមើលមុខឃើញច្បាស់សោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយស្ថិតក្នុងភាពស្រពេចស្រពិល ក៏មានសារព័ត៍មានល្បីៗជាច្រើនបន្តបន្ទាប់ បានគិតថានារីម្នាក់នោះគឺជា តារារ៉េបកូរ៉េស្រីឈ្មោះក្រៅហៅថា  Melovemealot ដែលបានទាក់ទងស្នេហាបែបលក្ខណៈលួចលាក់ជាមួយលោកកាលពីប៉ុន្មានខែមុននេះ ។

ទោះបីជាយ៉ាងណាក្តីក៏ អត្តសញ្ញាណនារីរូបស្រស់ម្នាក់នោះ គឺទាន់បានបង្ហាញជាផ្លូវការណ៍នោះទេ ដោយមិនទាន់មានប្រភពណាហ៊ានអះអាងថានោះគឺជាសង្សារ Post Malone ឬយ៉ាងណានោះឡើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Post Malone
Post Malone
Post Maloneនិង នារីម្នាក់ដែលសង្ស័យថាជាតារាចម្រៀង Melovemealot
Post Maloneនិង នារីម្នាក់ដែលសង្ស័យថាជាតារាចម្រៀង Melovemealot
Post Maloneនិង នារីម្នាក់ដែលសង្ស័យថាជាតារាចម្រៀង Melovemealot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]