ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ប្រហែលជាស្គាល់នូវ Vlogger វ័យក្មេងរូបសង្ហារឈ្មោះថា ពូរាជ្យ ដែលទើបតែលេចមុខក្នុងបណ្តាញសង្គម ជាមួយនឹងគំនិតបង្កើតវីដេអូប្លែកៗ សាច់រឿងខ្លី និងវីដេអូ Vlog ជាដើម។

ពូរាជ្យ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ ពូរាជ្យ បានបង្ហោះវីដេអូឃ្លីបខ្លី ជាមួយប៉ាម៉ាក់របស់ខ្លួន ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលនិងរំភើបជំនួស ក្រោយឃើញសកម្មភាពរបស់ ពូរាជ្យ ធ្វើការ Surprise ពួកគាត់ជាមួយការងារថ្មី ដោយចុះកុងត្រាជា Influencer ជាមួយក្រុមហ៊ុនមេឌាឡូដ រយៈពេល៤ឆ្នាំ។

ក្នុងវីដេអូនោះដែរ ពូរាជ្យ និងប៉ាម៉ាក់របស់លោក បានបង្ហាញអារម្មណ៍រំភើប ជាមួយនឹងសមិត្តផលថ្មីដែលខ្លួនទទួលបាននៅដើមឆ្នាំ២០២១នេះ ព្រោះពូរាជ្យ បានបញ្ជាក់ក្នុងវីដេអូនេះថា កន្លងមករូបលោកធ្លាប់មានកន្លែងការងារជាច្រើនបដិសេធ។

គូររម្លឹកផងដែរ ពូរាជ្យ គឺជាបុគ្គលដែលពោពេញទៅដោយសមត្ថភាពជាច្រើនផ្នែក មិនថាផ្នែកភាសាបរទេស និងផ្នែកសិល្បៈមានដូចជាច្រៀង រាំ និងសម្តែង ហើយរូបលោកក៏មានប្រវត្តិប្រឡូកក្នុងវិស័យសិល្បៈដូចជាការឡើងសម្តែងនៅក្នុងកម្មវិធីប្រគំតន្ត្រីផ្សេងៗផងដែរ។ ពូរាជ្យ គឺជាសមាជិកក្នុងក្រុមចម្រៀងឈ្មោះថា Thirty Five ដែលមានចម្រៀងផ្ទាល់ខ្លួនមានចំណងជើងថា “លង់ស្នេហ៍ទេពធីតា” ហើយក្រុមរបស់លោកក៏ធ្លាប់ជាបេក្ខភាពប្រកួតប្រជែងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor រដូវកាលទី១ ដែលទទួលបានពាក្យ Yes ពីគណកម្មការក្នុងវគ្គ Judge Audition រហូតដល់ទៅ៤។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមនោះ ពូរាជ្យ ទើបតែប្រឡូកក្នុងវិស័យជាអ្នកផលិតវីដេអូបង្ហោះក្នុងបណ្តាញសង្គម មិនទាន់បានមួយឆ្នាំនោះទេ ក៏ប៉ុន្តែគេសង្កេតឃើញថា សន្ទុះប្រជាប្រិយភាពរបស់កម្លោះសង្ហារូបនេះ ហាក់កើនឡើងគួរឲ្យកត់សម្គាល់ ដោយវីដេអូដែលលោកផលិត មានចំនួនអ្នកចូលមើលរហូតដល់ខ្ទង់លានដង ឯចំណែកចំនួនអ្នក Follow លើផេកហ្វេសប៊ុកផ្លូវការ របស់លោកដែលមានឈ្មោះថា​ Pireach - ពូរាជ្យ ក៏មានចំនួន Follower ក្រាស់ក្រែលមិនធម្មតានោះដែរ ដូច្នេះហើយទើបក្រុមហ៊ុន មេឌាឡូដ ពេញចិត្តនិងជ្រើសរើសរូបលោក ចុះកុងត្រាដើម្បីជា Influencer តែម្តង៕

ចង់ដឹងបន្ថែមថា វីដេអូ Surprise របស់ពូរាជ្យជាមួយប៉ាម៉ាក់ខ្លួនបែបណានោះ តោះទស្សនាវីដេអូខាងក្រោម៖

ពូរាជ្យ
ពូរាជ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]