អន្តរជាតិ: អ្នកស្រី Angelina Jolie គឺជាតារាសម្តែង ផលិតករភាពយន្ត ជនជាតិអាមេរិច សញ្ជាតិខ្មែរ មួយរូបដ៏មានភាពល្បីល្បាញលំដាប់ថ្នាក់អន្តរជាតិ តាមរយ:ការសម្តែងក្នុងខ្សែភាពយន្តហូលីវូដ ក៏ដូចជានៅក្នុងកិច្ចការមនុស្សធម៌អន្តរជាតិផងដែរ។ អ្នកស្រីកើតនៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៧៥នៅទីក្រុង ឡូសអ៊ែរជឺឡែស រដ្ឋកាលីផរញ៉ា សហរដ្ឋអាមេរិច។
នៅក្នុងឧស្សាហកម្មភាពយន្ត និងនៅក្នុងជីវិតប្រឡូកនៅក្នុងការសម្តែងអ្នកស្រីបានទទួលនូវពានរង្វាន់ជាច្រើនដូចជា (Emmy Award, Golden Globe Awards, Screen Actors Guild Awards, Academy Awards, British Academy Film Awards…) បូករួមទាំងពានរង្វាន់ជាច្រើនទៀតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះប្រទេសកម្ពុជា អ្នកស្រីAngelina Jolie ក៏មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយមាតុភូមិកម្ពុជា និងប្រជាជនខ្មែរ តួយ៉ាងអ្នកស្រីធ្លាប់បានយកកូនខ្មែរមួយរូបគឺ ម៉ាដុក ធ្វើជាកូនចិញ្ចឹម និងស្រឡាញ់ដូចជាកូនបង្កើត ហើយលើសពីនេះទៅទៀតអ្នកស្រីក៏ជាផលិតករភាពយន្តអន្តរជាតិម្នាក់ ដែលបានផលិតរឿង មុនដំបូងខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ ឬ (THE FRIST THEY KILL MY FATHER .) ដែលអាចចាត់ទុកបានថាជាខ្សែភាពយន្តខ្មែរ ដែលត្រូវទទួលបានការចាប់អារម្មណ៍ជុំវិញពិភពលោក នៅក្នុងវិស័យហូលីវូដ។
គួរកត់សម្គាល់ផងដែរអ្នកស្រីក៏ត្រូវព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហមុនីទ្រង់បានថ្វាយសញ្ជាតិកម្ពុជាជូនដល់អ្នកស្រីតាមរយ: កិច្ចការមនុស្សធម៌របស់អ្នកស្រីដែលបានធ្វើនៅកម្ពុជា។
ដោយឡែកចំណាប់អារម្មណ៍របស់ អ្នកស្រីចំពោះវប្បធម៌ខ្មែរក៏មានច្រើនណាស់ដែរ។ តួយ៉ាងថ្មីៗនេះអ្នកស្រីក៏ធ្លាប់បានស្លៀកពាក់ឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត និងសមសួន ដែលធ្វើឲ្យហ្វេនជាច្រើនពិតជាពេញចិត្ត ព្រមទាំងទទួលបានការកោតសរសើរពីសំណាក់មហាជនខ្មែរ ដែលមើលទៅពិតជាស្រស់ស្អាតសមរម្យ។
មិនត្រឹមតែប៉ុណ្ណោះរូបភាពប៉ុន្មានសន្លឹក ក្នុងឈុតប្រពៃណីខ្មែរទាំងនេះ មិនត្រឹមតែធ្វើឲ្យហ្វេនសរសើរ រូបភាពទាំងនេះក៏ត្រូវបានហ្វេននាំគ្នាបង្ហោះឡើងពេញ ជាមួយនឹងការពេញចិត្តយ៉ាងខ្លាំង ដែលនាងមានចិត្តស្រលាញ់វប្បធម៌ខ្មែរយ៉ាងដូច្នោះ៕
ខាងក្រោមនេះគឺរូបភាពមួយចំនួននៅពេលដែលអ្នកស្រី Angelina Jolieពាក់ឈុតប្រពៃណីខ្មែរ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]