មានការលើកឡើងតៗគ្នាថា ការញ៉ាំអាហារមិនទៀងពេល ឬចូលចិត្តញ៉ាំម្ទេស យូរៗទៅធ្វើឲ្យយើងកើតជំងឺក្រពះ។ បញ្ហានេះលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯកទេសជំងឺ ថ្លើម ក្រពះ ពោះវៀន អះអាងថា មិនពិតនោះទេ។
លោកវេជ្ជបណ្ឌិតថា ការដែលញ៉ាំអាហារមិនទៀងពេល មិនមែនជាមូលហេតុនាំឲ្យឈឺក្រពះនោះទេ ប៉ុន្តែការដែលពេទ្យសំណូមពរឲ្យញ៉ាំអាហារទៀងពេល គឺដើម្បីសុខភាពទូទៅ។ “បើនិយាយថា ការញ៉ាំមិនទៀងពេល ខ្ញុំគ្រូពេទ្យហ្នឹងហើយញ៉ាំមិនទៀងពេលលើសគេលើសឯង”។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពាក់ព័ន្ធនឹងការញ៉ាំហឹរ ឬញ៉ាំម្ទេសវិញ លោកសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលរូបនេះបកស្រាយថា នៅក្នុងវិទ្យាសាស្ត្រមិនមានការស្រាវជ្រាវណាមួយបញ្ជាក់ថា ការញ៉ាំម្ទេសនាំឲ្យឈឺក្រពះនោះទេ គ្រាន់តែបើយើងឈឺក្រពះ ហើយញ៉ាំម្ទេសថែមទៀត រឹតឲ្យក្រហល់ក្រហាយក្រពះបន្ថែមតែប៉ុណ្ណោះ។
ចំពោះមូលហេតុសំខាន់ៗនាំឲ្យកើតជំងឺក្រពះ រួមមាន៖
– ប្រើថ្នាំដោយគ្មានវេជ្ជបញ្ជា ពិសេសថ្នាំបំបាត់ការឈឺចាប់
– ជក់បារី
– ផឹកគ្រឿងស្រវឹង
– ស្ត្រេសខ្លាំង ជាដើម។
លោកវេជ្ជបណ្ឌិតបន្ថែមថា បើមិនមានមូលហេតុទាំងប៉ុន្មានខាងលើរួមផ្សំទេ ការញ៉ាំមិនទៀងពេល ឬញ៉ាំហឹរតែមួយមុខ មិនធ្វើឲ្យកើតជំងឺក្រពះនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតថា បើមានជំងឺក្រពះហើយ យើងញ៉ាំមិនទៀងពេល ឬញ៉ាំហឹរទៀត រឹតតែធ្វើឲ្យអ្នកជំងឺកាន់តែធ្វើទុក្ខបន្ថែមទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]