ភ្នំពេញ៖ មី នៅអាស៊ី មានដើមកំណើតចាប់តាំងពី៥០០ឆ្នាំមុនគ្រឹះសករាជនៅក្នុងប្រទេសចិន។ ហើយក្រោយមក មីកញ្ចប់ឆ្អិនស្រាប់ ត្រូវបានច្នៃប្រឌិត និងបង្កើតឡើងក្នុងឆ្នាំ១៩៥៨ នៅប្រទេសជប៉ុន។ វត្តមាននៃមីកញ្ចប់ ក៏បានរីកសាយ និងទទួលស្គាល់ជាបន្តបន្ទាប់នៅលើពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ការបរិភោគមី មានការពេញនិយមយ៉ាងខ្លាំង រហូតដល់ប្រទេសជាច្រើនក្នុងតំបន់បានផលិតមីប្រចាំប្រទេសនីមួយៗ តួរយ៉ាង មានដូចជាប្រទេសថៃ ប្រទសឥណ្ឌូនេស៊ី ប្រទេសភីលីពីន ប្រទេសវៀតណាម និងមានប្រទេសជាច្រើនទៀត។
នៅកម្ពុជា មីជាតិ ដែលជាផលិតផលក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង កំពុងមានការទទួលស្គាល់ និងចាប់អារម្មណ៍ពីសំណាក់ប្រជាជនខ្មែរជាខ្លាំង។ មីជាតិ មានវត្តមាននៅក្នុងទីផ្សារកម្ពុជានៅចុងឆ្នាំ២០១៩ ក្រោមការវិនិយោគរបស់អ្នកវិនិយោទុនខ្មែរ ដើម្បីបង្ហាញអំពីសមត្ថភាព និងផ្តល់ការផ្គត់ផ្គងដល់ប្រជាពលរដ្ឋ។
នៅក្នុងឆ្នាំ២០២០ មីជាតិ ក៏បានក្លាយជាស្បៀងអាហារបម្រុងសម្រាប់កម្ពុជាដើម្បីប្រើប្រាស់នៅក្នុងគ្រាអាសន្ន ដូចជាអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ និងគ្រោះទឹកជនន់ជាដើម។ វត្តមានរបស់មីជាតិ បានបញ្ជាក់ពីការវិវឌ្ឍន៍មួយកម្រិតទៀតលើផ្នែកផលិតចំណីអាហាររបស់កម្ពុជា ក្នុងការផលិតមីកញ្ចប់ដែលមានគុណភាព និងត្រូវបានទទួលស្គាល់។
ការប្រើប្រាស់ផលិតផលក្នុងស្រុក គឺជារូបភាពមួយក្នុងការឲ្យតម្លៃដល់សម្មិទ្ធផលជាតិ និងជួយទៅដល់ការពន្លឿននៃសេដ្ឋកិច្ចជាតិ។ វត្តមាននៃផលិតផលក្នុងស្រុកផ្ទាល់ បានបង្ករភាពងាយស្រួលសម្រាប់ការផ្គត់ផ្គងប្រជាជនពលរដ្ឋខ្មែរ ដោយមិនចាំបាច់អាស្រ័យការនាំចូលពីបរទេស ឬការឡើងចុះនៃតម្លៃផលិតផល។
មីជាតិជាមីរបស់ខ្មែរ តែងយកចិត្តទុកដាក់ពីដំណើរវិវឌ្ឍន៍នៃសង្គម និងនៅជាមួយប្រជាជនខ្មែរក្នុងគ្រប់កាលៈទេសៈ ដើម្បីរួមគ្នាជំនៈនិងឧបសគ្គប្រឈម។ មីជាតិ យកចិត្តទុកដាក់លើគុណភាព បង្កើនភាពងាយស្រួល និងបំពេញតម្រូវការរបស់ប្រជាជន។ តើមីជាតិមានអ្វីថ្មីបន្តទៀត? កុំភ្លេចតាមដានក្នុងពេលឆាប់នេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]