កូរ៉េខាងត្បូង ៖ ជាការពិតណាស់​ រឿងភាគកូរ៉េនីមួយៗ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយខ្លះត្រូវបានផ្សព្វផ្សាយជាច្រើនប្រទេស នៅទូទាំងពិភពលោក ជាពិសេសគឺតួសម្តែង ដែលមានទាំងសមត្ថភាព​ និងរូបសម្រស់ បានដក់ជាប់នៅក្នុងចិត្តរបស់អ្នកទស្សនាថែមទៀតផង។

ជាមួយគ្នានេះដែរ តារាសម្តែងប្រុសដ៏ល្បី នៅក្នុងរឿង W គឺលោក Lee Jong Suk ក៏ទើបតែបានត្រឡប់មកអង្រួនចិត្តអ្នកគាំទ្ររបស់លោក សារជាថ្មីក្រោយពេលដែល តារាប្រុសរូបនេះទើបតែបានបញ្ចប់នូវភារកិច្ចចូលបម្រើការជាយោធា ហើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lee Jong Suk

ស្របគ្នានោះ លោក Lee Jong Suk បានបង្ហោះរូបថត ២ សន្លឹកនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់លោក ។ ដែលក្នុងនោះ យើងអាចមើលឃើញថា Lee Jong Suk បានឈរនៅចំកណ្តាលពន្លឺភ្លើង និងងងឹត ជាមួយនឹងស្ទាយសក់សើមតិចៗ ។

Lee Jong Suk

ក្រោយមក រូបលោក ក៏ត្រូវបានអ្នកនិយមលេងអ៊ីនអើណែត និងអ្នកគាំទ្រភ្ញាក់ផ្អើល និងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរូបថត ២សន្លឹកនោះ ។

ពួកគេក៏បាននាំគ្នាបញ្ចេញមតិថា ៖

មតិអ្នកគាំទ្រ

“តើគាត់ពិតជា Lee Jong Suk មែនទេ?”

“មើលទៅគាត់ដូចជាតារាម៉ូដែលចឹង!”

“ខ្ញុំពិតជាមិនអាចចាំដល់ រូបភាពពេញត្រូវបានចេញផ្សាយទេ!”

“សក់របស់គាត់វែងច្រើនណាស់!”

“គាត់គួរតែមកធ្វើជាតារាម៉ូដែលវិញ!” ។

Lee Jong Suk

គួររម្លឹកផងដែរថា Lee Jong Suk បានបញ្ចាប់កាតព្វកិច្ចយោធារបស់លោកនៅថ្ងៃ ២ ខែ មករា ឆ្នាំ​ ២០២១ នេះ ។ ហើយលោកគ្រោងនឹងបង្ហាញខ្លួនជាពិសេសក្នុងខ្សែភាពយន្តថ្មី រឿង The Witch 2 ដែលដឹកនាំដោយ Park Hoon Jung ផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]