មានមនុស្សមិនតិចទេ ដែលស្ថិតក្នុងស្ថានភាពនៃក្តីស្រឡាញ់តែម្ខាង។ ជាការពិតណាស់ ការស្រឡាញ់បែបនេះ មិនមានអ្នកណាដែលអាចសប្បាយចិត្តនោះឡើយ ហើយក៏មិនមានអ្នកណាដែលចង់បន្តការឈឺចាប់តែម្នាក់ឯង ព្រោះតែរឿងបែបនេះដែរ។ ដូច្នេះខាងក្រោមនេះ អាចជាផ្លូវចេញដ៏ល្អសម្រាប់អ្នក បើមិនចង់បន្តការឈឺចាប់ព្រោះតែការស្រឡាញ់គេតែម្នាក់ឯង។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ដាក់សំណួរសួរខ្លួនឯងឱ្យបានច្បាស់លាស់

ចំណុចដំបូង អ្នកត្រូវសួរខ្លួនឯងថា ចង់បន្តការស្រឡាញ់គេតែម្នាក់ឯង ឈឺចាប់តែម្នាក់ឯងបែបហ្នឹងរហូត ឬក៏បញ្ចប់ការស្រឡាញ់មួយនេះ? បើដឹងថាខ្លួនឯងឈឺចាប់ខ្លាំងណាស់ ទ្រាំបន្តមិនបាន មិនអាចទទួលយកបញ្ហាមួយនេះបានទេ វាក៏ដល់ពេលហើយដែលអ្នកគួរតែដោះលែងគេ ហើយក៏ដោះលែងខ្លួនឯង។ បើយល់ថាការស្រឡាញ់មួយនេះ មិនបានផ្ដល់នូវស្នាមញញឹម និងសេចក្ដីសុខ សុភមង្គលណាមួយដល់ខ្លួនឯងទេ អ្នកក៏មិនគួរបន្តវាទៀតនោះដែរ។ ដូច្នេះវាងាយណាស់ដែលយើងអាចបញ្ឈប់ការស្រឡាញ់មួយនេះ ព្រោះយើងមិនមានសេចក្ដីសុខឡើយ។

រូបតំណាង

២. យល់ច្បាស់ពីទំហំនៃការឈឺចាប់ និងសោកស្ដាយ

ដឹងថាការស្រឡាញ់គេតែម្នាក់ឯង បានធ្វើឱ្យខ្លួនឯងឈឺចាប់កម្រិតណា តែងតែកើតមានអារម្មណ៍សោកស្ដាយជាច្រើន ដូច្នេះគ្មាននរណាម្នាក់អាចបណ្ដោយឱ្យខ្លួនឯងឈឺចាប់ គ្រាំចិត្តបែបហ្នឹងរហូតទេ បើគ្មានគេយើងបានរីករាយ និងមានសេរីភាពច្រើន មិនមានសម្ពាធ មិនមានការឈឺចាប់ ក៏ឈប់ស្រឡាញ់គេទៅ ព្រោះបើនៅបន្ត គេក៏មិនដែលមកឈឺចាប់ជាមួយនឹងយើងនោះដែរ។

រូបតំណាង

៣. គោលដៅនូវគោលបំណងរបស់ខ្លួនឯងនៅក្នុងជីវិត

រូបតំណាង

កំណត់គោលដៅជីវិតខ្លួនឯងឱ្យច្បាស់ ដឹងពីគោលបំណងពិតប្រាកដរបស់ខ្លួនឯង ហើយបញ្ឈប់ការចំណាយពេលអត់ប្រយោជន៍ ជាមួយនឹងការរក្សាអារម្មណ៍ និងចិត្តសម្រាប់ស្រឡាញ់គេតែម្នាក់ឯងទៀត ព្រោះមួយរយៈកន្លងមកនេះ យើងក៏ជួបការឈឺចាប់ និងខាតពេលច្រើនណាស់ហើយព្រោះតែគេ។ ដូច្នេះវាក៏ដល់ពេលដែលយើងគួរតែក្រឡេកងាកមកប្រើជីវិតខ្លួនឯង ដើម្បីសម្រេចបំណង និងគោលដៅរបស់ខ្លួនឯងវិញម្ដង។

រូបតំណាង

៤. ធ្វើចិត្តឱ្យដាច់ ហើយចាកចេញពីជីវិតរបស់គេ

ចំណុចចុងក្រោយ គឺមានតែធ្វើជាមនុស្សចិត្តរឹង ចិត្តដាច់ ហើយសម្រេចចិត្តដើរចេញឱ្យឆ្ងាយពីជីវិតគេ ព្រោះថាការបន្តស្រឡាញ់គេតែម្នាក់ឯង គេក៏មិនដែលនឹងមានបំណងចូលមកក្នុងជីវិតយើង ឬចង់ចាប់ផ្ដើមដើរលើផ្លូវជីវិតជាមួយយើងឡើយ ដូច្នេះហើយ បោះបង់ចោល ហើយក៏ដើរផ្លូវរៀងៗខ្លួន ដើរចេញឱ្យឆ្ងាយពីគេ ពេលវេលានឹងជួយឱ្យអ្នកបានកាត់ចិត្តពីគេបានយ៉ាងឆាប់នៅថ្ងៃណាមួយ៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]