ភ្នំពេញ៖ ម្សិលមិញនេះគឺជាថ្ងៃពិសេសរបស់ពិធីការិនី អ្នកនាងប៉ែន ស្រីពេជ្រ ដែលធ្វើឡើងយ៉ាងអធិកអធម មានភ្ញៀវកិត្តយសជាច្រើនចូលរួមអបអរពោរពេញដោយស្នាមញញឹម ទោះបីជានេះជារដូវកាលកូវីដយ៉ាងណាក្តី។
យ៉ាងណាមិញ ឃើញថានៅក្នុងកម្មវិធីមិនត្រឹមតែធ្វើឡើងយ៉ាងអធិកអធមនោះទេ តែបើក្រឡេកទៅមើលរូបសម្រស់តារាស្រីរូបនេះពិតជាស្រស់ស្អាតខ្លាំង នៅក្នុងឈុតប្រពៃណី សាកសមជាមួយនឹងកូនកម្លោះដែលស្រលាញ់គ្នាអស់ជាច្រើនឆ្នាំ។ តែអ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើននាំគ្នាចាប់អារម្មណ៍នោះគឺ នៅក្នុងកម្មវិធីពេលយប់ ពិតជាប្លែក ស្របពេលដែលនាងបានបញ្ចេញសម្លេង ច្រៀងទៅកាន់កូនកម្លោះយ៉ាងរំភើប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយក្នុងនោះនៅក្នុងពេលវេលាកាត់នំ តារាស្រីរូបនេះបានធ្វើការរៀបចំបទចម្រៀង ច្រៀងដោយខ្លួនឯង ទៅកាន់ស្វាមីទុកជាការអរគុណដែល ស្មោះស្មគ្រ័នឹងគ្នាអស់ពេលច្រើនឆ្នាំមកនេះ ធ្វើឲ្យកូនកម្លោះរំភើបចិត្តខ្លាំង សឹងតែស្រក់ទឹកភ្នែកទៅហើយ។
ជាមួយគ្នានេះដែរ អ្នកចូលរួមទាំងមូល ពិតជារំភើបជំនួសនាង និងនាំគ្នាចូលរួមអបអរ ដែលបំណងប្រាថ្នារបស់នាងបានសម្រេច ថែមទាំងទទួលបានជោគជ័យក្នុងជីវិតគូបែបនេះ៕
ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]