ថៃ៖ ជាតារាសម្តែងស្រី  តួសម្តែង និង​ពិធិការិនីវ័យ៣៣ឆ្នាំដ៏មានប្រជាប្រិយភាពរបស់ថៃ អ្នកនាង Egg Busakorn សព្វថ្ងៃនេះ អ្នកនាងនៅតែសកម្មក្នុងវិស័យសិល្បៈ។​ រលឹកពីប្រវត្តិខ្លះៗរបស់អ្នកនាង Egg Busakorn កើតនៅទីក្រុងបាងកក និង​បានបញ្ចប់ការនៅសាកលវិទ្យាល័យជូឡាឡុងកននៅឆ្នាំ២០១១។ បន្តបន្ទាប់មក អ្នកនាងគឺជាបេក្ខជនម្នាក់ក្នុងចំណោមស្រីស្អាតទាំង ១២ រូបដែលបានជាប់ជាបរវកញ្ញានៅលើកម្មវិធី​ Strawberry Cheesecake Show របស់ស្ថានីយ៍ប៉ុស្តិ៍លេខបី Ch3 របស់ថៃផងដែរ។

គិតមកទល់ពេលបច្ចប្បន្ននេះ អ្នកនាងបានកសាងស្នាដៃជាច្រើនក្នុងវិស័យសិល្បៈ ជាក់ស្តែង ស្នាដៃក្នុងខ្សែភាពយន្តរឿងភាគថៃល្បីៗ មានដូចជា៖ Game Maya, Nang Barb , A love to Kill និងរឿងល្បីៗជាច្រើនទៀត។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា​  អ្នកនាងបានរៀបការរួចហើយចាប់តាំងឆ្នាំ២០១៦ គិតមកទល់ពេលនេះ បានរយៈពេល៥ ឆ្នាំហើយ ដោយទទួលបានកូនប្រុសមួយរូប ពីចំណងអាពាហ៍ពិពាហ៍របស់អ្នកនាងជាមួយលោក Captain Phutanate Hongmanop ជាតារាសម្តែងដូចគ្នា ម្យ៉ាងវិញក្រុមគ្រួសាររបស់អ្នកនាងរស់នៅយ៉ាងសុភមង្គលគួរជាស្ងប់ស្ងែង។

អ្វីដែលគេសង្កេតឃើញនោះគឺ អ្នកនាង Egg Busakorn បានសម្រាលបានកូនប្រុសមួយនាក់ហើយ ប៉ុន្តែសម្រស់របស់នាងនៅស្រស់ដូចផ្កាមិនចេះរីកស្ងួត ទាំងរូបរាងខ្ពស់ស្លីម សាច់សម៉ត់ខៃតែម្តង និយាយយ៉ាងខ្លីសម្រស់អ្នកមិនចាញ់កាលអ្នកនាងនៅក្រមុំនោះទេ តែនិយាយបានអ្នកនាងកាន់តែស្រស់ស្អាតមួយកម្រិតទៀតផងដែរ។

ជាក់ស្តែង តាមអ្វីដែលគេសង្កេត អ្នកនាងនៅតែថែរក្សាសម្ផស្សបានយ៉ាងល្អផូរផង់ ទាំងផ្ទៃមុខគ្មានស្នាមជ្រីវជ្រួញ រូបរាងខ្ពស់ស្លីមដូចកាលអ្នកនាងនៅក្រមុំអញ្ចឹង ហ្វេនឃើញហើយច្រណែនខ្លាំងតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង Egg Busakorn ស្វាមី និង​ កូនប្រុស
នកនាង Egg Busakorn ស្វាមី និង​ កូនប្រុស
នកនាង Egg Busakorn ស្វាមី និង​ កូនប្រុស
អ្នកនាង Egg Busakorn ស្វាមី និង កូន
អ្នកនាង Egg Busakorn ​ និង កូន
អ្នកនាង Egg Busakorn និង កូន
អ្នកនាង Egg Busakorn ស្វាមី និង កូន
អ្នកនាង Egg Busakorn
អ្នកនាង Egg Busakorn
អ្នកនាង Egg Busakorn និង កូន
អ្នកនាង Egg Busakorn និង កូន
អ្នកនាង Egg Busakorn និង កូន
អ្នកនាង Egg Busakorn និង កូន
អ្នកនាង Egg Busakorn ស្វាមី និង កូន
អ្នកនាង Egg Busakorn និង កូន
អ្នកនាង Egg Busakorn ស្វាមី និង កូន
អ្នកនាង Egg Busakorn ស្វាមី និង កូន
អ្នកនាង Egg Busakorn និង កូន
អ្នកនាង Egg Busakorn និង កូន
អ្នកនាង Egg Busakorn  និង កូន
អ្នកនាង Egg Busakorn  និង កូន
អ្នកនាង Egg Busakorn និង កូន
អ្នកនាង Egg Busakorn និង កូន
អ្នកនាង Egg Busakorn និង កូន
កាលអ្នកនាងនៅលីវ
កាលអ្នកនាងនៅលីវ់
កាលអ្នកនាងនៅលីវ
កាលនាងនៅលីវ
កាលអ្នកនៅលីវ
នកនាង Egg Busakorn ស្វាមី និង​ កូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]