ផ្លែប៉ោម មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរបស់យើងផងដែរដូចជា ជួយសម្រួលដល់សុខភាពពោះវៀន កាត់បន្ថយហានិភ័យនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល សម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ការធាត់ជ្រុល និងជំងឺមហារីកមួយចំនួនផងដែរ។ ហេតុដូច្នេះហើយ ដើម្បីទទួលបានសុខភាពល្អ និងចៀសឆ្ងាយពីជំងឺផ្សេងៗ ចូរបន្ថែមផ្លែប៉ោមចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង។
១. ការពារបេះដូង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្លែប៉ោម សម្បូរទៅដោយជាតិសរសៃខ្ពស់ ដែលមានគុណប្រយោជន៍ក្នុងការធ្វើឲ្យកម្រិតកូលេស្តេរ៉ូលកាន់តែប្រសើរជាងមុន។ ចំពោះអ្នកដែលចូលចិត្តញ៉ាំផ្លែឈើទាំងមូល រួមទាំងផ្លែប៉ោមផងដែរនោះ មានឱកាសលើសសម្ពាធឈាមតិចតួច។ ជាមួយគ្នានេះដែរ ចំពោះស្ត្រីដែលញ៉ាំផ្លែប៉ោមច្រើនជាង៧ឆ្នាំ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានរហូតដល់២២%ផងដែរ។
២. បង្កើនសុខភាពខួរក្បាល
តាមរយៈការសិក្សាមួយបានឲ្យដឹងថា សម្រាប់មនុស្សវ័យចំណាស់ដែលតែងតែញ៉ាំផ្លែឈើស្រស់ៗ និងបន្លែជាប្រចាំ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំងនៃមនុស្សចាស់ បានរហូតដល់៣០ ទៅ៣៥% ហើយនៅពេលដែលពួកគាត់ប្រកាន់ខ្ជាប់របបអាហារទាំងនេះកាន់តែយូរ មុខងារនៃការយល់ដឹងរបស់ពួកគាត់ក៏កាន់តែប្រសើរឡើងដូចគ្នា។
៣. សម្រកទម្ងន់
ជាទូទៅ ផ្លែប៉ោមមួយផ្លែ អាចធ្វើឲ្យយើងទទួលអារម្មណ៍ថាឆ្អែត ជាមួយនឹងកាឡូរីទាបជាង១០០ប៉ុណ្ណោះ ដែលអាចជួយឲ្យយើងស្រកទម្ងន់បានយ៉ាងងាយ។ យោងតាមការសិក្សាមួយ បានបង្ហាញថាអ្នកដែលញ៉ាំផ្លែប៉ោម មុនពេលញ៉ាំអាហារ នឹងមានអារម្មណ៍ថាឆាប់ឆ្អែត និងស្កប់ស្កល់ជាងអ្នកដែលញ៉ាំទឹកផ្លែប៉ោម ឬមិនញ៉ាំផ្លែប៉ោមទាល់តែសោះ ហើយការសិក្សាដដែលនេះក៏បានបញ្ជាក់ថា ការចាប់ផ្ដើមញ៉ាំអាហារ ជាមួយនឹងផ្លែប៉ោម ជួយឱ្យយើងទទួលបានកាឡូរីជាមធ្យមតិចជាងមុនដល់ទៅ២០០កាឡូរី បើប្រៀបធៀបនឹងអ្នកដែលមិនញ៉ាំផ្លែប៉ោម។
៤. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២
បន្ថែមពីនេះ ផ្លែប៉ោមក៏មានអត្ថប្រយោជន៍ទប់ស្កាត់ជំងឺទឹកនោមផ្អែមផងដែរ។ សម្រាប់អ្នកដែលញ៉ាំផ្លែប៉ោម មួយផ្លែ ឬច្រើនជាងនេះក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២ បានរហូតដល់ទៅ២៣% បើប្រៀបធៀបទៅនឹងអ្នកដែលមិនញ៉ាំផ្លែប៉ោមសោះ។ ជាក់ស្តែង ផ្លែឈើដែលមានជាតិសរសៃច្រើន អាចជួយធ្វើឲ្យជាតិស្ករក្នុងឈាមមានស្ថេរភាព។
៥. ប្រឆាំងនឹងជំងឺមហារីក
ផ្លែប៉ោម គឺជាភ្នាក់ងារប្រឆាំងនឹងអុកស៊ីតកម្ម ដែលប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកឈានមុនគេលំដាប់ទី២។ ការញ៉ាំផ្លែប៉ោមចំនួនមួយផ្លែ ឬច្រើនជាងនេះក្នុងមួយថ្ងៃ នឹងជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន រួមមានមហារីកពោះវៀនធំ សុដន់ និងក្រពេញប្រូស្តាតជាដើម។
៦. សម្រួលដល់ការរំលាយអាហារ
ដូចដែលយើងបានដឹងហើយថា អាហារដែលមានជាតិសរសៃគឺល្អសម្រាប់ការរំលាយអាហារ ហើយផ្លែប៉ោមក៏ជាពពួកផ្លែឈើដែលសម្បូរទៅដោយជាតិសរសៃច្រើនផងដែរ។ វាអាចជួយពន្យឺតដល់ការរំលាយអាហារ ដែលធ្វើឲ្យយើងមានអារម្មណ៍ថាឆ្អែត និងពន្យឺតការរំលាយគ្លុយកូស ដែលជួយឲ្យយើងគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ។ ម្យ៉ាងវិញទៀត ជាតិសរសៃក៏អាចសម្រួលដល់ការទល់លាមកថែមទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]