កូរ៉េខាងត្បូង ៖ ពេលវេលាដ៏គួរឱ្យភ័យខ្លាចបំផុត សម្រាប់អ្នកគាំទ្រ K-Pop គឺនៅពេលក្រុមដែលពួកគេចូលចិត្ត ជិតដល់ពេលផុតកំណត់នៃកិច្ចសន្យា។ ដែលនោះគឺជាពេលដែលពួកគេកំពុងតែស្ថិតនៅក្នុងភាពរំជើបរំជួល ដោយសង្ឃឹមថាក្រុម Idol របស់ខ្លួននឹងបន្តកិច្ចសិន្យា ។

ទន្ទឹមនឹងភាពភ័យខ្លាចទាំងនោះ ក្នុងឆ្នាំ ២០២១ នេះគឺជាឆ្នាំដែលអ្នកគាំទ្រជាច្រើនបានដឹងថា ក្រុមតារាចម្រៀងស្រីល្បីៗជំនាន់ទី ៣ មួយចំនួនកំពុងឈានដល់ពេលផុតកំណត់នៃកិច្ចសន្យា ជាមួយភ្នាក់ងាររបស់ពួកគេ នៅពេលពួកគេកំពុងតែពិភាក្សា ជាមួយសមាជិករបស់ពួកគេថា តើពួកគេនឹងបន្តជាក្រុមតែមួយទៀតតែឬអត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គូរបញ្ជាក់ផងដែរថា កិច្ចសន្យាក្រុមចម្រៀង ជាធម្មតាគឺមានរយៈពេល ៧ឆ្នាំ បន្ទាប់ពីក្រុមនេះចាប់ផ្ដើម។ មានករណីខ្លះដែលក្រុមតារា K-Pop អាចបន្តកិច្ចសន្យារបស់ពួកគេដោយជោគជ័យ នៅពេលពួកគេទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដូចជាក្រុម BTS ជាដើម។ 

ស្របគ្នានេះ អ្នកនិយមលេងអ៊ីនធើណែត និងអ្នកគាំទ្របានចាប់ផ្តើមពិភ្សាអំពីក្រុមតារាចម្រៀងស្រីជំនាន់ទី៣ ទាំងនេះ ដែលជិតឈានដល់ទីបញ្ចប់នៃកិច្ចសន្យារបស់ពួកគេនៅឆ្នាំថ្មីនេះ ។

ខាងក្រោមនេះ ជាក្រុមតារាចម្រៀងស្រីល្បីៗទាំង ៥ ដែលជិតដល់ពេលផុតកំណត់នៃកិច្ចសន្យារបស់ពួកគេ ៖

១. ក្រុម Red Velvet

Red Velvet ជាក្រុមតារាចម្រៀងស្រីដែលស្ថិតនៅក្រោម ផលិតកម្ម SM Entertainment ពួកគេបង្ហាញខ្លួនលើកដំបូងនៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៤ ជាមួយនឹងបទ Happiness

Red Velvet

២. ក្រុម Lovelyz

Lovelyz ជាក្រុមតារាចម្រៀងស្រីដែលស្ថិតនៅក្រោម ផលិតកម្ម Woollim Entertainment និងជាក្រុមតារាចម្រៀងស្រីដំបូងសម្រាប់ផលិតកម្មផងដែរ ពួកគេបង្ហាញខ្លួនដំបូងនៅថ្ងៃទី ១៧ ខែ វិច្ចិកា ឆ្នាំ ២០១៤ ជាមួយនឹងបទ Good Night Like Yesterday

 Lovelyz

៣. ក្រុម MAMAMOO

MAMAMOO ជាក្រុមតារាចម្រៀងស្រីដែលស្ថិតនៅក្រោម ផលិតកម្ម RBW Entertainment ពួកគេបង្ហាញខ្លួនដំបូងនៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៤ ជាមួយនឹងបទ Mr. Ambiguous

MAMAMOO

៤. ក្រុម Gfriend

Gfriend ជាក្រុមតារាចម្រៀងស្រីដែលស្ថិតនៅក្រោម ផលិតកម្ម Source Music ពួកគេបង្ហាញខ្លួនដំបូងនៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៥ ជាមួយនឹងបទ Glass Bead

Gfriend

៥. ក្រុម Oh My Girl

Oh My Girl ជាក្រុមតារាចម្រៀងស្រីដែលស្ថិតនៅក្រោម ផលិតកម្ម WM Entertainment ពួកគេបង្ហាញខ្លួនដំបូងនៅថ្ងៃទី ២១ មេសា ឆ្នាំ ២០១៥ ជាមួយនឹងបទ CUPID

Oh My Girl

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]