កម្ពុជា៖ តារាសម្តែង និង ពិធីការិនីរូបស្រស់ ប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័នវ័យក្មេង កញ្ញា ណា សាឌី ទទួលបានប្រជាប្រិយកាន់តែខ្លាំងពីមួយទៅឆ្នាំ និង គួរឱ្យកត់សម្គាល់នោះ គឺការប្រកបអាជីវក្មរបស់នាងកាន់តែកាក់កបផងដែរ។
ចាប់តែតាំងពី កញ្ញាឈានជើងប្រឡូកក្នុងអាជីពសិល្បៈមក ពិធិការិនីរូបនេះទទួលបាននូវប្រជាប្រិយភាព និង ការគាំទ្រពីមហាជនគួរឱ្យកត់សំគាល់ ដោយនាងបានសម្រេចនូវសមទ្ធិផលជាច្រើន។ ក្នុងពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថាតារារូបនេះ ពិតជាមានភាពមមាញឹកខ្លាំងទាំងក្នុង សិល្បៈ និង ការប្រកបអាជីវកម្មផ្ទាល់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង បច្ចុប្បន្ននាង គឺជាម្ចាស់ហាង Tom Balloon លក់ប៉េងប៉ោងដែលផ្តល់នូវសេវាកម្មផ្នែកការរៀបចំតុបតែងសម្រាប់កម្មវិធី និង ព្រឹត្តិការណ៍ផ្សេងៗជាដើម និង ជាថៅកែហាងលក់សម្លៀកបំពាក់ស្រ្តី NN Stylish។ គិតមកទល់ពេល កញ្ញាដ៏ស្រស់សោភា បានសម្រេចនូវសមទ្ធិផលជាច្រើនគួរជាមោទនៈ ដូចជាខ្សែភាពយន្ត និង MV បទចម្រៀងជាដើម។
គួរជាស្ងប់ស្ងែង ណា សាឌី វ័យនៅក្មេងពិត ប៉ុន្តែ កញ្ញាស្រស់សោភាមុខខ្យូត រាងស្លីមខ្ពស់ ពោរពេញដោយមន្តស្នេហ៍រូបនេះ ប្រកបទៅដោយសមត្ថភាព ទេពកោសល្យ និង បទពិសោធន៍ពេញខ្លួន៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]