ចាកាតា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌូណេស៊ីបានរាយការណ៍ថា យន្ដហោះក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air ដែលដឹកអ្នកដំណើរជាង ៦០នាក់ បានបាត់ការទាក់ទង បន្ទាប់ពីហោះចេញពីរដ្ឋធានីចាកាតា ក្នុងដំណើរឆ្ពោះទៅទីក្រុង Pontianak ក្នុងខេត្ត West Kalimantan កាលពីល្ងាចថ្ងៃសៅរ៍នេះ ។
ពាក់ព័ន្ធនឹងករណីនេះដែរ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ម្នាក់បានប្រាប់ទូរទស្សន៍ Kompas ថា ក្រុមអ្នកនេសាទបានប្រទះឃើញនូវអ្វីដែលទំនងជាបំណែកនៃយន្ដហោះ ស្ថិតនៅដែនទឹកភាគខាងជើងរដ្ឋធានីចាកាតា។ ទន្ទឹមនឹងនេះ ក្រុមមន្ត្រីជំនាញកំពុងចុះត្រួតពិនិត្យ និងចេញប្រតិបត្តិការរុករក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមអាជ្ញាធរបានគូសបញ្ជាក់ទៀតថា យន្តហោះខាងលើនេះជាប្រភេទ Boeing 737-500 ដែលប្រតិបត្តិការអស់ ២៦ឆ្នាំ ហើយវាបានបាត់ដំណឹងកាលពីវេលាម៉ោង ៣:៤០នាទី។
គួររម្លឹកដែរថា កាលពីចុងឆ្នាំ ២០១៨ ធ្លាប់មានឧបទ្ទវហេតុធ្លាក់យន្តហោះប្រភេទ Boeing 737 MAX ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី Lion Air ដែលជាហេតុធ្វើឱ្យអ្នកដំណើរនិងបុគ្គលិកទាំងអស់សរុបចំនួន ១៨៩នាក់ បានស្លាប់បាត់បង់ជីវិត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]