អេស្ប៉ាញ៖ ព្យុះព្រិលដ៏ខ្លាំងមួយបានវាយប្រហារផ្នែកធំៗនៃប្រទេសអេស្ប៉ាញ ដោយមានព្រិលធ្លាក់ខ្លាំងមិនធម្មតាកាលពីថ្ងៃសៅរ៍ ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 4នាក់និងធ្វើឲ្យមនុស្សរាប់ពាន់នាក់ទៀតជាប់នៅក្នុងរថយន្ត នៅស្ថានីយរថភ្លើង និងនៅអាកាសយានដ្ឋានដែលបានផ្អាកជើងហោះហើរទាំងអស់។
ទីភ្នាក់ងារអាកាសធាតុជាតិបានរាយការណ៍ថា គិតត្រឹមម៉ោង7ព្រឹក ព្រិលធ្លាក់នៅម៉ាឌ្រីតបានឈានដល់កម្រិតមួយដែលយើងមិនដែលជួបក្នុងរយៈពេលកន្លះសតវត្សរ៍មកហើយ។ យោងតាមទីភ្នាក់ងារអាកាសធាតុ AEMET បានឱ្យដឹងថា ព្រិលកម្រាស់ជាង20អ៊ីញ (ប្រហែល50.8សង់ទីម៉ែត្រ) បានធ្លាក់នៅរដ្ឋធានីរបស់អេស្ប៉ាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសាកសពបុរសនិងស្ត្រីម្នាក់ត្រូវបានរកឃើញដោយក្រុមសង្គ្រោះបន្ទាន់ក្នុងតំបន់ Andalucía បន្ទាប់ពីរថយន្តរបស់ពួកគេត្រូវបានទឹកជំនន់នៅជិតទីក្រុងFuengirolaគួចយកទៅ។ បុរសអាយុ54ឆ្នាំម្នាក់ក៏ត្រូវបានគេប្រទះឃើញស្លាប់ នៅឯទីក្រុងម៉ាឌ្រីតនៅក្រោមគំនរព្រិលដ៏ធំមួយផងដែរ។ នាយកដ្ឋានប៉ូលិសក្នុងតំបន់បានរាយការណ៍ថា បុរសអនាថាម្នាក់បានស្លាប់ដោយសារត្រជាក់ខ្លាំងពេក (hypothermia) នៅភាគខាងជើងទីក្រុង Zaragoza។
ខេត្តជាងពាក់កណ្តាលនៃប្រទេសអេស្ប៉ាញនៅតែស្ថិតនៅក្រោមការព្រមានពីអាកាសធាតុដ៏អាក្រក់គឺព្យុះព្រិល Filomena នៅល្ងាចថ្ងៃសៅរ៍ ដែលក្នុងនោះខេត្តចំនួន7 ស្ថិតក្នុងកម្រិតប្រកាសអាសន្នខ្ពស់បំផុត។ នៅទីក្រុងម៉ាឌ្រីដ អាជ្ញាធរបានប្រកាសអាសន្នពណ៌ក្រហមជាលើកដំបូងចាប់តាំងពីប្រព័ន្ធនេះត្រូវបានអនុម័តកាលពី4ទសវត្សរ៍មុន ហើយបានអំពាវនាវឱ្យក្រុមយោធាជួយសង្គ្រោះមនុស្សពីយានដែលជាប់ក្នុងព្រិល ចាប់ពីផ្លូវតូចដល់ផ្លូវហាយវ៉េធំៗរបស់ទីក្រុង។
នៅល្ងាចថ្ងៃសៅរ៍ សេវាកម្មសន្តិសុខអេស្ប៉ាញបានជួយសង្គ្រោះប្រជាជនទាំងអស់ដែលជាប់នៅក្នុងយានយន្តបានជាង1,500នាក់។ អាកាសយានដ្ឋានអន្តរជាតិ Adolfo Suárez Madrid-Barajas ដែលជាច្រកចេញចូលពីអេស្ប៉ាញ នឹងនៅតែបិទយ៉ាងហោចណាស់រហូតដល់ថ្ងៃអាទិត្យ។ ខ្សែរថភ្លើងទាំងអស់នៅទីក្រុងម៉ាឌ្រីតទាំងអស់ក៏ត្រូវបានផ្អាក។
ព្យុះព្រិល Filomena ក៏បញ្ឈប់លីកបាល់ទាត់របស់ប្រទេសនេះ ដោយក្រុមខ្លះមិនអាចធ្វើដំណើរសម្រាប់ការប្រកួតបាន។
ព្យុះនេះបានបណ្តាលឱ្យមានការរំខានធ្ងន់ធ្ងរ និងមានការបិទផ្លូវជាង650ខ្សែ នេះបើយោងតាមអាជ្ញាធរឆ្លងកាត់ប្រទេសអេស្ប៉ាញ ដែលបានជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងជៀសវាងរាល់ការធ្វើដំណើរដែលមិនចាំបាច់។
តំបន់នានានៃ Castilla La Mancha និងម៉ាឌ្រីតដែលមានប្រជាជន8.6លាននាក់បានប្រកាសថា សាលារៀននឹងត្រូវបិទដល់ថ្ងៃច័ន្ទ និងថ្ងៃអង្គារផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]