ឥណ្ឌូនេស៊ី៖ កាលពីម្សិលមិញនេះ យន្តហោះឥណ្ឌូនេស៊ី Boeing 737​ ដែលបានហោះហើរបាត់ពីក្នុងរ៉ាដា​យប់មិញ គឺនៅព្រឹកនេះទទួលដំណឹងយ៉ាងរន្ធត់ ដោយបានធ្លាក់ចូលក្នុងសមុទ្រJava ដោយខណៈពេលនេះ ទាហានជើងទឹកបានជ្រមុជទឹកស្វែងរកជនរងគ្រោះដែលនៅរស់រានមានជីវិត។

ដោយឡែក ជើងហោះហើរ មួយនេះ មានផ្ទុកអ្នកដំណើរច្រើនជាង៦០នាក់ បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Soekarno Hatta នៅម៉ោង ២ និង ៣៦ នាទីរសៀល។ ដោយជាធម្មតា ការហោះហើរក្នុងស្រុកធម្មតាដែលមានចម្ងាយ ៧២៧ គីឡូទៅទីក្រុង Pontianak នៅកោះ Borneo ដែលត្រូវចំណាយពេល ៩៥ នាទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីរាយការណ៍ថាផ្សាយថាយន្ដហោះនេះ បានហោះឆ្ពោះទៅភាគនិរតីហើយដំបូងបានហោះឡើងជាធម្មតាដោយងាកទៅទិសភាគឦសាន ឆ្ពោះទៅកាន់ទិសដៅដែលបានគ្រោងទុក ប៉ុន្តែជាក់ស្តែង យន្តហោះដែលមានអាយុកាល២៧ឆ្នាំនេះ បានហោះចេញពីព្រលានតែរយៈពេលខ្លីប៉ុណ្ណោះ ដោយបានបាត់ខ្លួនពេលកំពុងហោះហើរនៅលើសមុទ្រ Java ។ បន្ទាប់មកយន្តហោះមួយនេះក៏បានធ្លាក់ចូលក្នុងសមុទ្រ  ក្នុងល្បឿន៣០០០ម៉ែត្រក្នុង១នាទី(អាចតិចជាងនេះ) ដោយមានអ្នកឃើញហេតុការណ៍ បានរៀបរាប់ដោយឃើញកំលាំងធ្លាក់យន្តហោះស្រដៀងនឹងគ្រាប់បែកផងដែរ។

លោក Hendrik Mulyadi បុរសម្នាក់ ដែលបានឃើញហេតុការណ៍ផ្ទាល់បាននិយាយប្រាប់អ្នកកាសែតយ៉ាងច្បាស់ៗថា៖ 

Hendrik Mulyadi

ប្រតិបត្តិការណ៍នៃការរុករកដោយមានការពិបាកដោយសារតែអាកាសធាតុមិនអំណោយផល ប៉ុន្តែទោះបីជាយ៉ាងក៏ពួកគេនៅតែបន្តការស្វែងរកជនរងគ្រោះទាំងអស់ផងដែរ ដោយនាវាជ្រមុជមានសរុប៥គ្រឿង សម្រាប់ការរុករកមួយនេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

  យន្តហោះឥណ្ឌូនេស៊ី Boeing 737
  យន្តហោះឥណ្ឌូនេស៊ី Boeing 737
ចំណុចដែល យន្តហោះ Boeing 737បានធ្លាក់
ចំណុចដែល យន្តហោះ Boeing 737បានធ្លាក់
ការស្វែងរកជនរងគ្រោះ
ការស្វែងរកជនរងគ្រោះ
ក្រុមគ្រួសារជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]