ចិន៖ ទោះបីជាមានអាយុកាន់តែច្រើនក្ដី តែតារាស្រី Yang Mi ក៏នៅតែជាអាយដលសំណព្វចិត្តរបស់ហ្វេនៗជាច្រើន ដែលមានទាំងសមត្ថភាព និងរូបសម្រស់ក្មេងជាងវ័យ ក្នុងពេលដែលនាងមានកូនមួយរួចទៅហើយ។

ជាពិសេសនោះដែរ កាលពីថ្មីៗនេះ យោងតាម ទំព័រ Sohu បានចេញផ្សាយព័ត៌មានមួយ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើប នៅពេលដែលបានមើលឃើញពី កម្រងរូបភាពរបស់ Yang Mi កាលពី ១០ ឆ្នាំមុន នៅពេលដែលតារាស្រីរូបនេះ បានចូលរួមសម្តែងនៅក្នុងភាពយន្តមួយ ក្នុងនាមជាអ្នកចម្រៀង ហើយនៅក្នុងរូបភាពទាំងនោះ ក៏មានមតិជាច្រើន បានកើតសរសើរទៅលើសម្រស់ដ៏ស្រស់ស្អាត និងមុខមាត់ក្មេងវ័យ ជាមួយនឹងការតុបតែងខ្លួនដូចជាព្រះនាងម្ចាស់ ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកទៅមើលសម្រស់នាពេលបច្ចុប្បន្ន ក្នុងវ័យ ៣៤ ឆ្នាំរបស់តារាស្រីរូបនេះ ក៏នៅតែមានភាពលេចធ្លោ និងទទួលបានការចាប់អារម្មណ៍ ខណៈពេលដែលនាងបានចូលរួមនៅក្នុងកម្មវិធីម្ដងៗ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព Yang Mi ពេលបច្ចុប្បន្ន
រូបភាព Yang Mi ពេលបច្ចុប្បន្ន
រូបភាព Yang Mi ពេលបច្ចុប្បន្ន
រូបភាព Yang Mi កាលពី ១០ ឆ្នាំមុន
រូបភាព Yang Mi កាលពី ១០ ឆ្នាំមុន
រូបភាព Yang Mi កាលពី ១០ ឆ្នាំមុន
រូបភាព Yang Mi កាលពី ១០ ឆ្នាំមុន
រូបភាព Yang Mi កាលពី ១០ ឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]