អង់គ្លេស៖ មន្ត្រីរបស់រាជវាំង Buckingham បាននិយាយកាលពីថ្ងៃសៅរ៍ថា ម្ចាស់ក្សត្រីអង់គ្លេស Elizabeth ទី2 ព្រះជន្ម94ព្រះវស្សានិងព្រះស្វាមីរបស់ទ្រង់គឺព្រះអង្គម្ចាស់ Philip ព្រះជន្ម99ព្រះវស្សាបានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាហើយ។

ព្រះរាជវង្សានុវង្សអង់គ្លេសកម្រនឹងធ្វើការអត្ថាធិប្បាយអំពីសុខភាពរបស់ម្ចាស់ក្សត្រី ឬរាជវង្សានុវង្សមួយណាណាស់ ប៉ុន្តែការប្រកាសនេះគឺធ្វើឡើងដើម្បីបញ្ជៀសភាពមិនត្រឹមត្រូវ ឬការស្មានផ្តេសផ្តាសរបស់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យមកពីរាជវាំង Buckingham បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ម្ចាស់ក្សត្រី និងព្រះអង្គម្ចាស់ The Duke of Edinburgh (ព្រះស្វាមី) ថ្ងៃនេះបានទទួលការចាក់វ៉ាក់សាំង Covid-19»។

 ម្ចាស់ក្សត្រីអង់គ្លេស Elizabeth ទី2 និងព្រះស្វាមីរបស់ទ្រង់គឺព្រះអង្គម្ចាស់ Philip

ជំងឺរាតត្បាតបានធ្វើការវាយប្រហារចក្រភពអង់គ្លេសយ៉ាងខ្លាំង។ ប្រទេសនេះមានចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅអឺរ៉ុប ដែលមានអ្នកស្លាប់ជាង 81,000នាក់ នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ហើយស្ថិតនៅក្នុងស្ថានភាពនៃការរឹតត្បិតសង្គមធ្ងន់ធ្ងរដោយសារតែមន្ទីរពេទ្យជាច្រើននិយាយថាពួកគេបានទទួលអ្នកឆ្លងច្រើនលើសលប់។

ការលេចចេញនូវកូវីដវ៉ារ្យ៉ង់ថ្មីនៅប្រទេសអង់គ្លេសក៏បានបង្កឱ្យមានករណីកើនឡើងជាច្រើនផងដែរ។

នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានពន្លឿនកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងនៅសប្តាហ៍នេះ ដោយដាក់មនុស្សចាស់និងជនងាយរងគ្រោះក្នុងចំណោមក្រុមអាទិភាពមុនគេ។ កាលពីថ្ងៃអង្គារ លោក Johnson បាននិយាយថាប្រជាជនជាង1.3លាននាក់នៅទូទាំងប្រទេសអង់គ្លេសត្រូវបានចាក់វ៉ាក់សាំងហើយ។

គេមិនដឹងនោះទេថា តើវ៉ាក់សាំងក្រុមហ៊ុនមួយណាដែលម្ចាស់ក្សត្រី និងព្រះស្វាមីរបស់ទ្រង់បានចាក់នោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]