កូរ៉េខាងត្បូង ៖ កុងត្រារបស់សមាជិកក្រុមចម្រៀង GOT7 ជាមួយនឹងផលិតកម្ម JYP Entertainment បានបញ្ចប់នាពេលថ្មីៗនេះ បន្ទាប់ពីពួកគេបានចុះហត្ថលេខាជាមួយគ្នា នៅឆ្នាំ ២០១៤។
ក្នុងនោះដែរ ប្រភពខាងក្នុង បាននិយាយថា ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសមាជិកតែម្នាក់គត់ ដែលបានបញ្ជាក់ពី ទីភ្នាក់ងារគ្រប់គ្រងថ្មីរបស់ខ្លួន ក្រោយចេញពី JYP នោះគឺ Jinyoung ដោយលោកនឹងត្រូវចុះហត្ថលេខាជាមួយ BH Entertainment។
មានពាក្យចចាមអារ៉ាមទៀតថា Yugyeom នឹងចុះកុងត្រាជាមួយក្រុមហ៊ុន AOMG។ ចំណែក Youngjae កំពុងត្រូវបានលេចលឺដំណឹងថា នឹងចុះកុងត្រាជាមួយ Sublime Artist។ Jackson នឹងបន្តជាមួយ Team Wang របស់ខ្លួន។ ហើយ Mark នឹងវិលត្រលប់ទៅអាមេរិកវិញ ជាកន្លែងដែលលោក នឹងរៀបចំ YouTube channel ផ្ទាល់ខ្លួន។
យ៉ាងណាមិញ ប្រភពខាងក្នុងម្នាក់ទៀត បាននិយាយថា ៖
ប្រសិនបើនេះជាការសម្រេចចិត្តរបស់ពួកគេ ក្រុមអ្នកគាំទ្រមានតែទទួលយក និងជូនពរពួកគេ ឲ្យទទួលបានភាពជោគជ័យ ទោះបីជាការផ្សព្វផ្សាយ ជាសកម្មភាពក្រុម ឬទោលក៏ដោយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]