ភ្នំពេញ៖ ក្នុងថ្ងៃនេះ បេសកម្មនៃការរត់ដើម្បីមនុស្សធម៍ជុំវិញប្រទេសកម្ពុជារបស់តារាចម្រៀងឯករាជ្យ សាយ បានបញ្ចប់ក្នុងថ្ងៃនេះហើយ ប៉ុន្តែលោកមានគម្រោងបន្ថែម២ទៅ៣ថ្ងៃទៀតជាមួយក្រុមការងារ ទោះបីចំណាយពេលអស់៩៧ថ្ងៃ និង សរុបចំងាយផ្លូវ ២,៤០៨គីឡូម៉ែត្រ ក៏ដោយ ដែលនេះពិតជាធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានមោទនភាពនិង ភ្ញាក់ផ្អើលចំពោះសមិទ្ធផលដ៏ល្អមួយនេះជំនួសលោកផងដែរ។

ដោយឡែក ការងារមនុស្សធម៍របស់ លោក សាយ បានបញ្ចប់ជាស្ថាពរហើយក្នុងថ្ងៃ១០មករា ឆ្នាំ២០២១នេះ ដោយចំណាយរយៈពេលប្រមាណជា៣ខែកន្លងមក សង្កេតឃើញថាសម្រស់ គីឡូនិង សុខភាពរបស់លោកបានថយចុះគួរឲ្យកត់សម្គាល់តែម្តង ដោយធ្វើឲ្យថ្នាក់ដឹកនាំនិង មហាជនសម្តែងសេចក្តីព្រួយបារម្ភនិង សរសើរអំពីស្មារតីនិង ទឹកចិត្តចំពោះកុមារកម្ពុជា ដែលមិនបានគិតពីសុខភាពខ្លួនសោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីនេះលោកក៏បានបញ្ចេញពីអារម្មណ៍ក្នុងខ្លួនទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលមិននឹកស្មានថាខ្លួនអាចសម្រេចការងារមនុស្សធម៍មួយនេះសោះ ដែលក្នុងនោះលោកបានសរសេរយ៉ាងខ្លីៗថា៖

សាយ

ក្រោយពីឃើញបែបនេះ សាយ ក៏ត្រូវបានមហាជននាំគ្នាស្វាគមន៍លោក ព្រោងព្រាត ចំពោះការត្រលប់មកដល់រាជធានីភ្នំពេញបន្ទាប់ការរត់យ៉ាងសស្រាក់សស្រាំ អស់រយៈពេលក្បែរ១០០ថ្ងៃ។

យ៉ាងណាមិញ ទោះបីមកដល់ភ្នំពេញក្តី តារាចម្រៀងរូបនេះក៏ចង់បន្តស្នាក់នៅជាមួយក្រុម២ ទៅ៣ថ្ងៃទៀតដើម្បីបង្គ្រប់ចំនួន៩៩ថ្ងៃតែម្តង ដូច្នេះប្រសិនជានរណាចង់ទទួលជាកន្លែងស្នាក់នៅឬ បាយទឹក ចំពោះក្រុមលោកបានគឺល្អប្រពៃណាស់ ដោយសារតែខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះគឹអាចបង្គ្រប់ចំនួនថ្ងៃដែលលោកបានប្តេជ្ញាមុនពេលចាប់ផ្តើមកម្មវិធីនេះម៉្លេះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សាយ
សាយ
សាយនិង ក្រុមការងារ
សាយ ក្រុមការងារនិង មហាជន
សាយ ក្រុមការងារនិង មហាជន
សាយ ក្រុមការងារនិង មហាជន
សាយ 
សាយ មកដល់ទីផ្តាច់ព្រាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]