ចិន៖ កាលពីថ្មីៗនេះ តារាស្រីល្បីឈ្មោះ Zhang Ziyi ត្រូវបានអ្នកទស្សនាជាច្រើន បង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះខ្សែភាពយន្តភាគដំបូង របស់នាងដែលបានសម្ដែង បន្ទាប់ពីបានចាក់បញ្ចាំង ប៉ុន្តែបែរជា មានមតិរិះគន់យ៉ាងខ្លាំងទៅវិញ។

នៅក្នុងនោះដែរ តារាស្រី Zhang Ziyi បានសម្ដែងជាតួអង្គវ័យក្មេង ដែលមានអាយុប្រហែល ១៥ ឆ្នាំ ខណៈដែលអាយុជាក់ស្ដែងរបស់នាង គឺឈានចូលវ័យ ៤០ ឆ្នាំ ទៅហើយ ជាពិសេស បណ្ដាទស្សនិកជាច្រើន ដែលបានទស្សនាខ្សែភាពយន្តមួយនេះ បានបង្ហាញពីការរិះគន់ទៅលើរូបសម្រស់ ដែលគ្មានភាពសាកសមទៅនឹងតួអង្គវ័យក្មេងមួយនេះ នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ក៏មានបណ្ដាអ្នកលេងបណ្ដាញសង្គម បានរិះគន់បន្ថែមទៀតថា នៅត្រង់ចំណុចមួយចំនួន Zhang Ziyi បានបង្ហាញពីភាពចាស់ ដោយមានស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ ដែលមិនមានភាពសាកសមទាល់តែសោះ សម្រាប់តួអង្គវ័យ ១៥ ឆ្នាំ បែបនេះ ៕

សូមទស្សនារូបភាពខាងក្រោម៖

Zhang Ziyi 
Zhang Ziyi 
Zhang Ziyi 
Zhang Ziyi 
រូបភាព Zhang Ziyi ពេលសម្ដែងជាតួអង្គវ័យក្មេង
រូបភាព Zhang Ziyi ពេលសម្ដែងជាតួអង្គវ័យក្មេង
រូបភាព Zhang Ziyi ពេលសម្ដែងជាតួអង្គវ័យក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]