ថៃ៖ ជាការពិតណាស់ ពាក្យថាស្នេហា មនុស្សម្នាក់ៗពិតជាពិបាកក្នុងការឲ្យនិយមន័យណាស់ ដោយសារថាមនុស្សគ្រប់គ្នានៅលើលោកនេះសុទ្ធសឹងតែមានការចូលចិត្ត ការស្រលាញ់ផ្សេងៗពីគ្នា ដោយមិនអាចកំណត់បានថា ទាល់តែស្រលាញ់អ្នកមាន ឬអ្នកក្រ សខ្មៅ ល្អអាក្រក់ ឬមនុស្សដែលមានអាយុដំណាលគ្នាទើបគេហៅថាការស្រលាញ់នោះទេ។ អ្វីដែលសំខាន់គឺពេលបាននៅចាប់ដៃនៅជាមួយមនុស្សម្នាក់នោះមានសុភមង្គល និងមានភាពអធ្យាស្រ័យល្អនឹងគ្នា នោះហើយទើបជាក្ដីស្រលាញ់ពិតប្រាកដដែលគ្រប់គ្នាប្រាថ្នាចង់បាន។
ជាក់ស្ដែងដូចជាតារាសម្ដែងថៃប្រុសប៉ុន្មាននាក់ខាងក្រោមនេះជាដើម ត្បិតតែថាពួកគេមានវ័យក្មេងៗ រូបរាងសង្ហាៗគួរឲ្យលង់ស្នេហ៍មែន ប៉ុន្តែសម្រាប់រសនិយមនៅក្នុងជីវិតស្នេហារបស់គេគឺមិនមែនជាស្រលាញ់មនុស្សស្រីដែលវ័យស្រករៗគ្នានោះឡើយ តែផ្ទុយទៅវិញពួកគេក៏ធ្លាប់បានបង្ហើបប្រាប់ថា គេស្រលាញ់នឹងចូលចិត្តមនុស្សស្រីដែលមានអាយុច្រើនជាងខ្លួន៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ដឹងថាមានតារាប្រុសរូបណាខ្លះ ទស្សនារូបភាពខាងក្រោម៖
១.Mond Tanutchai
តារាប្រុសដែលត្រូវជាប្អូនរបស់តារាស្រី Mint Chalida រូបនេះ ក៏កំពុងមានទំនាក់ទំនងស្នេហាខុសវ័យ ៥ឆ្នាំជាមួយតារាសម្ដែងស្រី Baitoey Punnisa ផងដែរ។
២.Lee Thanat
តារារូបនេះ ក៏ធ្លាប់បានផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានដូចគ្នាដែរ។ ដោយលោកបានបង្ហើបថាលោកកំពុងទាក់ទងជាមួយនារីម្នាក់នៅក្រៅរង្វង់សិល្បៈដែលមានវ័យចំណាស់ជាងលោកដូចគ្នា។
៣.Film Thanapat
តារាសម្តែងសង្ហារូបនេះ ធ្លាប់និយាយថាប្រភេទមនុស្ស្រីក្នុងសុបិនរបស់លោកគឺស្ត្រីវ័យចំណាស់។ ដោយកាលពីមុនលោកក៏បានណាត់ជួបនារីម្នាក់ ដែលមានអាយុលើសលោក ១៥ ឆ្នាំ ឯណោះ។
៤.Nine Naphat
ត្បិតតែថាពេលនេះ Nine នៅមិនទាន់មានម្ចាស់បេះដូងនៅឡើយ តែរសនិយមរបស់លោកគឺជានារីដែលមានវ័យចំណាស់ជាងលោក។ ហើយអ្នកគាំទ្រជាច្រើនតែងតែសង្ឃឹមនិងផ្គូរផ្គងឲ្យលោកទាក់ទងជាមួយតារាសម្តែងដ៏ឆ្នើមគឺ Baifern Pimchanok ជាញឹកញាប់ផងដែរ។
៥.James Ma
យោងតាមប្រភពព័ត៌មានក្នុងស្រុកជាច្រើនបានឲ្យដឹងថា តារាសម្តែងដ៏សង្ហានិងគួរឲ្យស្រលាញ់រូបនេះ តែងតែនិយាយថាលោកចូលចិត្តនារីដែលមានចំណាស់ជាងខ្លួន។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]