កម្ពុជា៖ ដូចប្រិយមិត្តបានជ្រាបរួចមកហើយអំពីតារាវ័យកេ្មងមានរូបឆោមស្រស់ស្អាត ថែមទាំងពូកែ កញ្ញា ហុង ស្រីពេជ្រ ដែលត្រូវមហាជនស្គាល់យ៉ាងទូលំទូលាយតាមរយៈឈ្មោះ មីណា គឺជាតារាវ័យក្មេងដែលមានឈ្មោះបោះសម្លេង ក្នុងប្រទេសកម្ពុជា​ ដែលបានឆាបឆក់យកបេះដូងអ្នកទស្សនាឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាងផងដែរ។

កញ្ញាមានសមត្ថភាព និង ដុងពូកែខាងវិស័យសិល្បៈតាំងពីកំណើត បានធ្វើឱ្យអ្នកទស្សនាពេញចិត្តនឹងទេពកោសល្យ និង ទឹកមុខក្រមិចក្រមើមបែបខ្យួតៗ ទាំងពូកែរាំបូករួមជាមួយសម្តី មិនចេះរីងស្ងួតបង្កប់ដោយភាពកំប្លុកកំប្លែង និង ការតុបតែងលេងស្ទីលខ្លួនយ៉ាងទាន់សម័យផងនោះ។ លើសពីនោះទៀត កញ្ញាគឺជា Youtuber តារាយូធូបដ៏ពេញនិយមក្នុងប្រទេសកម្ពុជា ហើយកញ្ញាថែមទាំងជា Brand Ambassador សម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ Cellcard ដ៏ធំមួយនៅកម្ពុជាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណុចគួរឱ្យស្ងប់ស្ងែង តារារូបស្រស់រូបនេះ គឺថា កញ្ញា មានទេពកោសល្យយ៉ាងពិសេស បញ្ចេញក្បាច់រាំបានយ៉ាងអស្ចារ្យ ទាំងភាពរស់រវើក ទាំងល្វត់ល្វន់ បូករួមជាមួយរាងដ៏ស្រឡូន បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កញ្ញា​ត្រូវបានគេស្គាល់ទាំងនៅកម្ពុជា និង​នៅបរទេស។ ជាក់ស្តែងស្រាប់ កញ្ញាក៏ធ្លាប់បានទៅសម្តែងនៅបរទេសផងដែរ ពោលគឺប្រទេសកូរ៉េខាងត្បូង ដែលជាទីប្រជុំនៃភាពសម្បូរបែបនៃសិល្បៈ។

គួរបញ្ជាក់ផងដែរថា តារាខ្មែរដ៏មានប្រជាប្រិយភាពរូបនេះ ពិតជាមានសមត្ថភាពមិនធម្មតាឡើយ បើធៀបជាមួយតារាបរទេសនោះ ទាំងសមត្ថភាព​ ទេពកោសល និង សម្រស់ស្រស់សោភា ដែលកញ្ញាក៏បានជួយលើកតម្កើង ថែរក្សាសិល្បៈ ជួយឱ្យបរទេសស្គាល់លកម្ពុជាកាន់តែច្បាស់ថែមទៀត។

នេះសបញ្ជាក់ឱ្យឃើញបានថា កូនខ្មែររូបនេះពិតជាមានសមត្ថភាពគួរឱ្យស្ងប់ស្ងែង មិនចាញ់តារាបរទេសឡើយ ក្នុងនាមជាតារាចម្រៀង តារាសម្តែង និង ជាអ្នកនិពន្ធផងនោះដែលបានលើកកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាឱ្យអន្តរជាតិបានស្គាល់ផងដែរ៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]