ភ្នំពេញ៖ ឧស្សាហ៍កម្មផលិតរថយន្តធំៗ ទាំងអស់នៅលើពិភពលោក បានធ្វើការតាមដាន និង ត្រួតពិនិត្យយ៉ាងខ្លាំងអំពីប្រព័ន្ធសុត្ថិភាពនេះ ជាពិសេសគ្រោះថ្នាក់ដែលបណ្ដាលមកពី ពោងសុវតិ្ថភាព។ ការមិនដំណើរការរបស់ពោងសុវត្ថិភាព ឬមានបញ្ហាផ្ទុះដោយខ្លួនឯងអាចបណ្តាលអោយមានគ្រោះថ្នាក់ដល់ជីវិត។ ដូច្នេះ ក្រុមហ៊ុន HONDA បានធ្វើការផ្សព្វផ្សាយធ្វើការផ្លាស់ប្តូរពោងសុវត្ថិភាពជូនអតិថិជនរបស់ខ្លួនដោយមិនគិតថ្លៃ។

នៅប្រទេសកម្ពុជា កំពុងមានការប្រើប្រាស់រថយន្ត HONDA ចាស់ៗច្រើនដែលចរាចរណ៏លើដងផ្លូវ តែអ្នកប្រើប្រាស់ទាំងអស់ប្រាកដជាមិនដែលដឹងពីបញ្ហាពោងសុវត្ថិភាព នៅក្នុងរថយន្តទាំងនោះទេ ថាវា​មិនដំណើរការប្រក្រតី ឬ ប្រសិទ្ធភាពវានៅដល់កម្រិតណានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្តូរពោងសុវត្ថិភាពឥតគិតថ្លៃ100% 

ក្រុមហ៊ុន ភ្នំពេញ ហុងដា គឺជាក្រុមហ៊ុនធំតែមួយគត់ ​ដែលនាំចូលនិងចែកចាយរថយន្តម៉ាក HONDA ទាំងផលិតផលរថយន្តថ្មី និងសេវាកម្មជួសជុល ផ្ទាល់ពីប្រទេសជប៉ុន កំពុងធ្វើការអំពាវនាវអោយអតិថិជន ដែលប្រើប្រាស់រថយន្ត HONDA ចាស់ៗនៅក្នុងប្រទេសកម្ពុជា មកមជ្ឍមណ្ឌលជួសជុលថែទាំរថយន្ត HONDA ដោយផ្តល់ជូនដូចជា៖

- ធ្វើការផ្លាស់ប្តូរពោងសុវត្ថិភាពដោយឥតគិតថ្លៃ

- ការត្រួតពិនិត្យរថយន្តឥតគិតថ្លៃ

ហើយរថយន្ត HONDA ដែលត្រូវធ្វើការផ្លាស់ប្តូរមានដូចជា HONDA CR-V, HONDA CITY, HONDA CIVIC, HONDA PILOT, និង HONDA ACCORD ដែលមានឆ្នាំផលិតចាប់ពី ឆ្នាំ 2002 ដល់ ឆ្នាំ 2013  ឬ ក៏អាចចូលទៅកាន់គេហទំព័រនេះ ដើម្បីត្រួតពិនិត្យអំពីលេខកូដ រថយន្តថាត្រូវផ្លាស់ប្តូរពោងសុវត្ថិភាព ឬអត់ ៖ www.myhondaairbag.com   កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃផ្សាយជូនដំណឹងនេះរហូតដល់អស់ពីស្តុក។

នៅក្នុងឱកាសពិសេសនេះ ក្រុមហ៊ុន ភ្នំពេញ ហុងដា ក៏មានប្រូម៉ូសិនពិសេសសំរាប់រថយន្ត HONDA ទាំងអស់ដោយមានការត្រួតពិនិត្យទូទៅឥតគិតថ្លៃ និងការបញ្ចុះតម្លៃយ៉ាងពិសេស 10% ទៅលើគ្រឿងបន្លាស់សុទ្ធពីហុងដារហូតទៅដល់១៨០០មុខ

ការបញ្ចុះតម្លៃយ៉ាងពិសេស 10% ទៅលើគ្រឿងបន្លាស់
ការបញ្ចុះតម្លៃយ៉ាងពិសេស 10% ទៅលើគ្រឿងបន្លាស់
ការបញ្ចុះតម្លៃយ៉ាងពិសេស 10% ទៅលើគ្រឿងបន្លាស់
ការបញ្ចុះតម្លៃយ៉ាងពិសេស 10% ទៅលើគ្រឿងបន្លាស់
ការបញ្ចុះតម្លៃយ៉ាងពិសេស 10% ទៅលើគ្រឿងបន្លាស់
ការបញ្ចុះតម្លៃយ៉ាងពិសេស 10% ទៅលើគ្រឿងបន្លាស់

អាស្រ័យហេតុនេះសូមបងប្អូន ដែលប្រើប្រាស់នូវ ប្រភេទរថយន្តដែលបានជម្រាបជូនខាងលើ សូមអញ្ជើញមក យានដ្ឋានជួសជុលរបស់ ក្រុមហ៊ុន ភ្នំពេញ ហុងដា ដែលមានទីតាំងទល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។

សម្រាប់ពត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 017 888 564 / 017 888 526 ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]