ថៃ៖ អាចនិយាយបានថា គឺជាជីវិតប្ដីប្រពន្ធដ៏មានសុភមង្គលមួយ របស់ តារាប្រុស លោក Kan Kantathavorn ព្រមទាំងភរិយាបណ្ដូលចិត្ត ដែលតែងតែបានចេញមកចែករំលែកពីសកម្មភាពប្រចាំថ្ងៃ ខណៈដែលពេលនេះ ភរិយាដ៏ស្រស់សោភារបស់លោកម្នាក់នេះ កំពុងតែមានផ្ទៃពោះ ថែមទៀតផង។

ជាក់ស្ដែង ថ្មីៗនេះ លោក Kan Kantathavorn ក៏បានធ្វើរឿងមួយសម្រាប់ ភរិយារបស់ខ្លួន ដោយបានរៀបចំកាដូយ៉ាងពិសេស ដើម្បីផ្គាប់ចិត្ត ព្រមទាំងបានរៀបចំការភ្ញាក់ផ្អើលដ៏ធំមួយ ដោយនៅក្នុងកាដូនោះ គឺជា រថយន្តប្រណីត ម៉ាក Tesla Model X ដែលមានតម្លៃជាង ៦ លានបាត (ជិត ២០ ម៉ឺនដុល្លា) ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ភរិយារបស់លោក ពិតជាមានសេចក្ដីរំភើបយ៉ាងខ្លាំង បន្ទាប់ពីបានបើកប្រអប់ដ៏ធំមួយ ដែលត្រូវបានគេ រៀបចំដាក់នៅកណ្តាលបន្ទប់តាំង និងបានឃើញ រថយន្តថ្មីស្រឡាន ដែលជាកាដូយ៉ាងពិសេសមួយ ដើម្បីទទួលស្វាគមន៍ កូនក្នុងផ្ទៃ ដែលជិតនឹង បើកភ្នែក មើលឃើញពិភពលោកខាងក្រៅ ក្នុងពេលឆាប់ៗខាងមុខនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

 Kan Kantathavorn និង ភរិយា
 Kan Kantathavorn និង ភរិយា
 Kan Kantathavorn និង ភរិយា
 Kan Kantathavorn  និង ភរិយា
ពេល Kan Kantathavorn ទិញឡាន Surprise ភរិយា
ពេល  Kan Kantathavorn ទិញឡាន Surprise  ភរិយា
ឡាន ដែល Kan Kantathavorn ទិញ Surprise ភរិយា
ឡាន ដែល Kan Kantathavorn ទិញ Surprise ភរិយា
ឡាន ដែល Kan Kantathavorn ទិញ Surprise ភរិយា
ឡាន ដែល Kan Kantathavorn ទិញ Surprise ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]