ភ្នំពេញ៖ ផលិតផលមីជាតិ បានប្រកាសសម្ពោធរូបរាងកេសថ្មី ជាមួយនឹង​ការ​រចនា​​ស្រស់​​ស្អាត រឹងមាំ និងមានភាព​ងាយ​ស្រួស​ក្នុង​ការប្រើប្រាស់។ កេសថ្មីនេះ ត្រូវបានប្រើ​ជំនួស​កេស​ចាស់​ទាំង​ស្រុង និង​បាន​ចរាចរ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ២០២១ នេះតទៅ។

មីជាតិ បានប្រកាសសម្ពោធរូបរាងកេសថ្មី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ហុង សុវណ្ណ ប្រធាន ផ្នែកទីផ្សារនៃក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង បាន​មាន​ប្រសាសន៍​ថា៖ 

លោក ហុង សុវណ្ណ 

លោកបានបន្តថា ក្រៅពីការរចនាកេសដ៏​ស្រស់​​ស្អាត រឹងមាំ និង​បង្កើន​ភាពងាយ​ស្រួស​ក្នុង​ការ​ប្រើ​ប្រាស់កេស​ថ្មី​មីជាតិ មានគុណសម្បត្តិជួយរក្សាគុណភាព និងរក្សាបានភាពថ្មីស្រស់នៃផលិតផល ដែលធ្វើឲ្យរសជាតិកាន់​តែ​ប្រសើរ។

មីជាតិ បានប្រកាសសម្ពោធរូបរាងកេសថ្មី

កេសថ្មីមីជាតិ មាន២៤កញ្ចប់ ដែលបរិមាណក្នុងមួយកញ្ចប់ត្រូវបានរក្សាទុកដដែល និងមានតម្លៃត្រឹមតែ១៦០០០រៀលនៅក្នុងមួយកេសសម្រាប់គ្រប់រសជាតិ។ កេសថ្មីមីជាតិ បានផ្លាស់ប្តូរទៅជាពណ៌ការ៉ុត ដែលជាពណ៌តំណាងផលិតផលមីជាតិ។ លក្ខណៈសម្គាល់របស់រសជាតិនីមួយៗ គឺមានពណ៌តំណាង រូបកញ្ចប់ផលិតផល និងអក្សរបញ្ជាក់អំពីរសជាតិនីមួយៗនៅលើកេស។

លោកជំទាវ ជីង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង បានមានប្រសាសន៍​ថា៖

លោកជំទាវ ជីង សុគន្ធាវី 

លោកជំទាវបានបន្តថា៖ 

លោកជំទាវ ជីង សុគន្ធាវី 
មីជាតិ បានប្រកាសសម្ពោធរូបរាងកេសថ្មី

មីជាតិ ជាមីកញ្ចប់ឆ្អិនស្រាប់ ដែលផលិតឡើងស្របតាមស្តង់ដារអន្តរជាតិ ។ វត្ថុធាតុដើមត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងប្រកបដោយគុណភាពទាំងក្នុងស្រុក និងនាំចូលពីប្រទេសអូស្ត្រាលី សិង្ហបុរី ថៃ និងម៉ាឡេស៊ី​។ មីជាតិប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិ ដែលមានលក្ខណៈល្អប្រសើរចំពោះសុខភាព។ មីជាតិ ត្រូវបានផលិត និងវេចខ្ចប់ ក្នុងកន្លែងបិទជិត និងមានអនាម័យខ្ពស់ដោយប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយពីប្រទេសជប៉ុន។ គ្រប់ដំណាក់កាលនៃខ្សែសង្វាក់ផលិត​កម្ម ប្រព្រឹត្តឡើងដើម្បីធានាបាននូវគុណភាពល្អបំផុត និងរសជាតិខ្មែរពិតៗ៕

មីជាតិ បានប្រកាសសម្ពោធរូបរាងកេសថ្មី
មីជាតិ បានប្រកាសសម្ពោធរូបរាងកេសថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]