កូរ៉េខាងត្បូង៖ ទោះបីក្រុមចម្រៀងនារី BLACKPINK មិនមានវត្តមាន នៅលើកម្មវិធីនានា ក៏ដូចជា កម្មវិធីចែកពានរង្វាន់ក្នុងស្រុកក្តី​ ក៏សមាជិកនីមួយៗ តែងតែបង្ហោះរូបនៅលើបណ្តាញសង្គម ដើម្បីបង្ហាញអារម្មណ៍ និងកាន់តែមានភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រជានិច្ច។

ជាក់ស្តែង នៅគណនីអ៉ីនស្តារក្រាមផ្ទាល់ខ្លួន របស់សមាជិកគឺ Jennie  បានចែករំលែក​រូបថតប៉ុន្មានសន្លឹក នៃការលេងខ្លួន បានយ៉ាងទាក់ទាញ ដែលបានធ្វើឲ្យ អ្នកតាមដាន នៅលើបណ្តាញសង្គមមួយនេះ ចាប់អារម្មណ៍លើនាង គ្រប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងទៅតាមរូបភាពនោះ តារាស្រីវ័យ ២៤ ឆ្នាំរូបនេះ បានអង្គុយកាច់រាង មិនសំចៃដៃជាមួយ ស្ទាយ៍តុបតែងខ្លួនបែបយុវវ័យ អាវវាលក្លៀក ដែលធ្វើឲ្យ មហាជនបានកោតសរសើរ ពីរូបភាពរបស់ Jennie​ ជាមួយរាងតូចច្រឡឹងដ៏សែនលេចធ្លោមួយនេះ។ ជាពិសេសនោះទឹកមុខដ៏សែនមានមន្តស្នេហ៍ បានធ្វើឲ្យរូបនាង​មានភាពទាក់ទាញស្រស់ស្អាតថែមមួយកម្រិតទៀត។

ក្នុងនោះដែរ រូបភាពមួយ ដែលទើបតែបានបង្ហោះថ្មីៗនេះ កំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម ដែលទទួលបានការ Likes ដល់ទៅ ជាង ៥ លាននាក់ឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

Jennie
Jennie
Jennie
Jennie
Jennie
Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]