កូរ៉េខាងត្បូង ៖ ជាការពិតណាស់ គ្រប់គ្នានៅលើពិភពលោកបានដឹងរួចមកហើយ ថានៅប្រទេសកូរ៉េមានរដូវ ៤ ចែកដាច់ពីគ្នា ក្នុងនោះរួមមាន រដូវស្លឹកឈើជ្រុះ រដូវផ្ការីក រដូវក្តៅ និងរដូវត្រជាក់ ដែលនៅពេលនេះនៅទីនោះ កំពុងតែស្ថិតក្នុងរដូវត្រជាក់ ថែមទាំងមានព្រិលធ្លាក់ខ្លាំងផងដែរ នៅក្នុងឆ្នាំនេះ។

RM
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ អ្នកគាំទ្រក្រុមតារាចម្រៀង BTS ទាំងអស់ប្រាកដជាជ្រាបហើយថា ថ្មីៗនេះ RM ដែលជាមេក្រុមទើបតែបាន បង្កើតកូនទាព្រិលទាំង ៧​ ព្រមទាំងដាក់ឈ្មោះឲ្យពួកវាទាំងនោះ ថា DTS ហើយទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងខ្លាំង ពួកគេថែមទាំងបានដាក់ឈ្មោះឲ្យពួកវាថា Ducktan Sonyeondan ថែមទៀត។

DTS

ក្រោយមក ស្រាប់តែតារាចម្រៀងប្រុសរូបនេះ បានធ្វើការបង្ហោះរូបភាពចុងក្រោយរបស់ ក្រុម DTS នៅលើបណ្តាញសង្គម Weverse ព្រមជាមួយនឹងចំណងជើងថា “DTS ឥលូវនេះ” ដែលវាជារូបភាព ទាព្រិលទាំង ៧​ របស់លោកកំពុងតែរលាយ ដោយសារកម្តៅថ្ងៃ។

RM

ទន្ទឹមនឹងនោះ អ្នកគាំទ្របាននាំគ្នាធ្វើនិន្នាការមួយ នៅក្នុងបណ្តាញសង្គម Twitter ដែលវាបានទទួលនូវចំណាត់ថ្នាក់លេខ ១ នៅទូទាំងពិភពលោក។

និន្នាការនោះគឺ “RIP DTS” ៕

អ្នកគាំទ្រ
អ្នកគាំទ្រ
អ្នកគាំទ្រ
អ្នកគាំទ្រ
អ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]