អាមេរិក៖ នាយកនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិនិងលេខាធិការការពារជាតិមានពេលតិចជាង៦ខែ ដើម្បីផ្ដល់ជូនគណៈកម្មាធិការស៊ើបការណ៍សភានិងគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធ ជាមួយនឹងរបាយការណ៍ដែលមិនទាន់បានបញ្ជាក់ពីបាតុភូតនៅលើអាកាសដែលមិនស្គាល់អត្តសញ្ញាណ។
របាយការណ៍នោះត្រូវតែមានការវិភាគលម្អិតអំពីទិន្នន័យថាសហោះនិងការស៊ើបការណ៍សម្ងាត់ដែលប្រមូលបាន ដោយការិយាល័យកងទ័ពជើងទឹក ក្រុមការងារពិសេសផ្នែកបាតុភូតលើអាកាសមិនស្គាល់អត្ដសញ្ញាណ និងក្រុមស៊ើបការណ៍សម្ងាត់ FBI យោងតាមការណែនាំរបស់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភា។ វាគួរតែពណ៌នាលម្អិតអំពីដំណើរការអន្តរកម្មសម្រាប់ការធានាការប្រមូលទិន្នន័យឲ្យបានទាន់ពេលវេលា និងការវិភាគកណ្ដាលនៃបាតុភូតលើអាកាសដែលមិនបានបញ្ជាក់ទាំងអស់ សម្រាប់រដ្ឋាភិបាលសហព័ន្ធ និងចាត់តាំងមន្ត្រីទទួលខុសត្រូវម្នាក់ចំពោះដំណើរការនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគណៈកម្មាធិការបាននិយាយថា ចុងក្រោយ របាយការណ៍គួរតែកំណត់នូវផលប៉ះពាល់ដូចជាភាពអាចទៅរួចនៃការគំរាមកំហែងរបស់ថាសហោះ មកកាន់សន្តិសុខជាតិ និងវាយតម្លៃថាតើសត្រូវរបស់ប្រទេសណាមួយអាចនៅពីក្រោយសកម្មភាពបែបនេះ។ គណៈកម្មាធិការបាននិយាយថា របាយការណ៍ដែលត្រូវបានបញ្ជូនគួរតែមិនត្រូវចាត់ជាថ្នាក់ បើទោះបីវាអាចមានឯកសារភ្ជាប់បន្ថែមក៏ដោយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]