បរទេស៖ គេហទំព័រ Daily Mail បានចែករំលែកថាអ្នកប្រមាញ់ថតរូប តារាហូលីវូដ ទើបតែចែកចាយរូបភាពចុងក្រោយនៃរូបថតរបស់តារាសម្តែងស្រី Angelina Jolie និងកូនស្រីពីរនាក់គឺ Shiloh Jolie-Pitt និង Zahara Jolie-Pitt នៅពេលដើរលេងទិញឥវ៉ាន់តាមផ្សាទំនើប។

ទោះជាយ៉ាងណាក៏ដោយ បើសិ រូបភាពរបស់អតីតភរិយាលោក Brad Pitt បានបង្ហាញនោះ តារាស្រីរូបនេះ នឹងត្រូវមានការចាប់អារម្មណ៍ភ្លាមៗតែម្តង ក៏ប៉ុន្តែលើកលែងតែរូបភាពប៉ុន្មានសន្លឹកនេះ ដែលក្មេងស្រី Shiloh  ជាកូនស្រីរបស់អ្នកស្រី ត្រូវបានប្រមូលភាពទាក់ទាញមិនស្ទើរ ពីសំណាក់មហាជនជាមួយសម្រស់ស្ថិតក្នុងវ័យ ១៤ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង វាអស់ពេលជាយូរហើយ ដែលកូនស្រីរបស់តារាស្រីរូបនេះ បានតែងខ្លួននឹងស្លៀកខោអាវក្មេងប្រុសតាំងពីនៅតូច។ តែយ៉ាងណាមិញ ការបង្ហាញខ្លួនលើកនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយការតែងខ្លួនបែបក្មេងស្រីទូទៅ  ជាមួយ ការស្លៀកខោខ្លី ដែលនាងបង្ហាញជើងដ៏វែងបែបស្រលូន ដោយអាចគេគិតសន្មត់ថា រូបគេនឹងធំឡើងមានកម្ពស់ខ្ពស់ និងស្រស់ស្អាតដូចម្តាយគេតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

Shiloh Jolie-Pitt  កាលពីមុន
Shiloh Jolie-Pitt កាលពីមុន
Shiloh Jolie-Pitt កាលពីមុន
Shiloh Jolie-Pitt បច្ចុប្បន្ន
Shiloh Jolie-Pitt បច្ចុប្បន្ន
Shiloh Jolie-Pitt បច្ចុប្បន្ន
Shiloh Jolie-Pitt បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]