កូរ៉េខាងត្បូង ៖ ប្រិយមិត្តពិតជាបានដឹងហើយថា Song Hye Kyo និង Song Joong Ki បានរៀបការនឹងគ្នាបន្ទាប់ពីសម្ដែងរឿង Descendants Of The Sun ជាមួយគ្នា។ ប៉ុន្ដែនៅឆ្នាំ ២០១៩ ប្ដីប្រពន្ធមួយគូនេះបានប្រកាស អំពីដំណឹងចែកផ្លូវគ្នា ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់អស់បណ្ដាហ្វេនៗ។

គ្រប់គ្នាមិនអស់ចិត្ត និងខកបំណងមិនតិចទេ ចំពោះរឿងរ៉ាវប្រេះឆារបស់ Idols ទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព Song Joong Ki និង Song Hye Kyo នៅថ្ងៃរៀបការ

សូមបញ្ជាក់ផងដែរថា ឈានមកដល់ឆ្នាំ ២០២១ ភ្លាម អតីតប្ដីប្រពន្ធមួយគូនេះ ត្រូវបានគេរាយការណ៍ឲ្យដឹងថា ពួកគេនឹងចូលខ្លួនមកសម្ដែងរឿងថ្មី រៀងៗខ្លួន។

ជាក់ស្ដែង កាលពីថ្ងៃទី៥ ខែ មករា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ ខាងស្ថានីយ៍ទូរទស្សន៍ tvN បានបញ្ជាក់ថាតារាសម្ដែងប្រុស Song Joong Ki នឹងសម្ដែងរឿងថ្មី ដែលមានចំណងជើងថា Vincenzo (literal title)

SongJoong Ki

ជាមួយគ្នានេះដែរ នៅថ្ងៃទី៨ មករា ឆ្នាំ ២០២១ ខាងក្រុមហ៊ុន Hwa & Dam Pictures បានធ្វើសេចក្ដីប្រកាសផងដែរថាតារាស្រី Song Hye Kyo នឹងចូលរួមសម្ដែងរឿងថ្មីចំណងជើងថា The Glory ជាស្នាដៃនិពន្ធរបស់ Kim Eun Sook ដែលជាអ្នកនិពន្ធរឿង Descendants Of The Sun

Song Hye Kyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]