កូរ៉េខាងត្បូង ៖ ជាការពិតណាស់ បន្ទាប់ពីបានដឹងព័ត៌មានថា GOT7 សម្រេចចិត្តមិនបន្តកុងត្រាជាមួយក្រុមហ៊ុន JYP Entertainment កាលពីពេលថ្មីៗនេះ ធ្វើឲ្យអ្នកគាំទ្ររន្ធត់ចិត្តមិនតិចទេ។

សូមបញ្ជាក់ផងដែរថា ហ្វេនៗនៅតែមិនអស់ចិត្ត ចំពោះការចាកចេញនេះ ប៉ុន្ដែ Aghases (ឈ្មោះFandom របស់ GOT7 ) ពួកគេនឹងគោរពតាមការសម្រេចចិត្តរបស់ GOT7 ហើយនៅតែការបន្តគាំទ្រ និងស្រលាញ់ GOT7 ជានិច្ច។
ជាមួយគ្នានេះដែរ ហ្វេនៗ មានតែសង្ឃឹម និងជូនពរដល់ Idols ទាំង៧នាក់ នឹងទទួលភាពបានជោគជ័យ ក្នុងនាមជា GOT7 មិនថានៅពេលខាងមុខ ពួកគេនឹងបង្ហាញខ្លួនទោល ឬជាសកម្មភាពក្រុមក៏ដោយ។

ជាក់ស្ដែងកាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២១ ម្សិលមិញនេះ Member Mark បានចេញមកបង្ហោះរូបភាព GOT7 ព្រមទាំងបានផ្ដល់សារដ៏កក់ក្ដៅ ទៅកាន់អ្នកគាំទ្រ លើគណនី Twitter ផ្ទាល់ខ្លួនថា ៖
The past 7 years have been the best years of my life. Nothing is coming to an end, just the beginning. The seven of us are going to continue to bring you guys the best version of us till the end. #GOT7FOREVER pic.twitter.com/WnRK852Txd
— Mark Tuan (@marktuan) January 10, 2021
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]