កម្សាន្ត៖ ជើងមាន់ជាអាហារមួយដែលពេញនិយម គេអាចយកវាទៅធ្វើជាអាហារផ្សេងបានច្រើនប្រភេទ។ អាហារមួយប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់នោះគឺ ជើងមាន់កូកា ដែលវាមានរសជាតិឆ្ងាញ់ហើយមានរបៀបធ្វើស្រួល ធ្វើនៅផ្ទះញុំាបានយ៉ាងឆ្ងាញ់។

គ្រឿងផ្សំ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ភេសជ្ជកូកា

២. ស្ករត្នោត

៣. ខ្លាញ់

៤. ទឹកត្រី

៥. ប្រេងខ្យង

៦. ម្ទេស ខ្ទឹមស ម្រេច

៧. ជីវ៉ាន់ស៊ុយ

៨. ជើងមាន់ ១គីឡូក្រាម

ជើងមាន់កូកា

របៀបធ្វើ៖

១.​ ​យើងត្រូវយកជើងមាន់មកកាន់ក្រចកវាចេញហើយលាងសម្អាតឲ្យស្អាត​ ដាំទឹកមួយឆ្នាំងដើម្បីស្ងោរជើងមាន់។ នៅពេលទឹកពុះហើយ យើងចាក់ជើងមាន់ទាំងអស់ចូលក្នុងឆ្នាំងនោះ ទុករហូតដល់ជើងមាន់ឆ្អិនល្អទើបស្រង់វាដាក់ក្នុងចានមួយទុកមួយឡែក។

ជើងមាន់កូកា

២. យកខ្ទឹមមកដុំបកសំបកឲ្យស្អាត ហើយដាក់ខ្លាញ់ក្នុងខ្ទះក្ដៅចាក់ខ្ទឹមចូលលីងវាឲ្យឈ្ងុយ រួចដាក់ស្ករត្នោតចូល កូរច្របល់ស្ករឲ្យរលាយ ដាក់ទឹកត្រី ប្រេងខ្យង ម្រេច ម្ទេស ចូលហើយកូរវាមួយសន្ទុះ ដាក់ជើងមាន់ចូលកូរតាមក្រោយ។

ជើងមាន់កូកា

៣. នៅពេលជើងមាន់ក្នុងខ្ទះខាស់ទឹកបន្តិច ចាក់កូកាចូល ហើយទុកវារហូតដល់ទឹកវាខាប់នោះមានន័យថាជើងមាន់ឆ្អិនចូលជាតិល្មម។ បន្ទាប់មកដួសជើងមាន់ដាក់ចានហើយដាក់ជីវ៉ាន់ស៊ុយពីលើជាការស្រេច៕

ប្រភព៖ Kimyee Ros Cooking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]